ឆ្នាំ២០២៥ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើនយឺតត្រឹម ២,៥% និង ២,៦% រៀងគ្នា
វិស័យសំណង់ និងអចលនវត្ថុរបស់កម្ពុជាត្រូវបានព្យាករណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ ថានឹងមានកំណើនតិចតួចនៅឆ្នាំ២០២៥ ដែលកើនបានត្រឹមតែ ២,៥% និង ២,៦% រៀងគ្នាប៉ុណ្ណោះ។ ការប៉ាន់ស្មានទាំងនេះត្រូវបានធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីការធ្លាក់ចុះដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ ២០២០។
ក្នុងអំឡុងពេលវេទិកាសាធារណៈនាពេលថ្មីៗនេះស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពីការងើបឡើងវិញយឺតជាងការរំពឹងទុក។ ពួកគេបានគូសបញ្ជាក់ថា សកម្មភាពសំណង់ និងអចលនវត្ថុដែលធ្លាក់ចុះ គួបផ្សំនឹងលំហូរចូលនៃទុនវិនិយោគបរទេសនៅមានកម្រិត ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់អត្រាកំណើនទាបបែបនេះ។
អ្នកនាំពាក្យក្រសួងបានថ្លែងថា៖ «វិស័យសំណង់ទំនងជាបន្តយឺតជាងកម្រិតអនុវត្តធម្មតារបស់ខ្លួន»។ “ជាមួយគ្នានេះដែរ យើងគិតថាការស្ទុះងើបឡើងវិញនៃការវិនិយោគបរទេស ជាពិសេសក្នុងវិស័យទេសចរណ៍ និងសំណង់ពាណិជ្ជកម្មក៏នឹងមានភាពយឺតយ៉ាវផងដែរ។ ទន្ទឹមនឹងនេះ ការសាងសង់លំនៅដ្ឋានត្រូវបានគេរំពឹងថានឹងបង្ហាញពីកំណើនតិចតួចបើប្រៀបធៀបទៅនឹងកម្រិតមុនពេលជំងឺរាតត្បាតកូវីដ១៩” ។
ក្នុងរយៈពេលមធ្យម វិស័យសំណង់ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រដោយគម្រោងលំនៅឋានដែលជំរុញដោយភាគលាភប្រជាសាស្ត្រដែលកំពុងកើនឡើងនៅកម្ពុជា។ លើសពីនេះទៀត ឃើញថាមាននិន្នាការកើនឡើងក្នុងសកម្មភាពសំណង់ថ្មីនៅក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ ដែលអាចជួយជំរុញការអនុវត្តវិស័យទាំងមូលក្នុងរយៈពេលខ្លីដល់មធ្យម។
ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតជាងឆ្នាំមុនៗ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពជុំវិញប្រតិបត្តិការអចលនទ្រព្យ – ជាពិសេសនៅក្នុងផ្នែកលំនៅដ្ឋានតម្លៃទាបទៅមធ្យម – គួរតែបន្តផ្តល់សន្ទុះមួយចំនួនសម្រាប់វិស័យនេះ។
ក្នុងបរិបទកាន់តែទូលំទូលាយនេះ ក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ទៀតថា កំណើនសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជានឹងឈានដល់ប្រមាណ ៦,៣% ក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើងបន្តិចពី ៦% ក្នុងឆ្នាំ ២០២៤ ដែលគាំទ្រដោយការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
នៅពេលដែលប្រទេសកម្ពុជាឈានទៅរកដំណាក់កាលងើបឡើងវិញនេះ ភាគីពាក់ព័ន្ធសង្ឃឹមថាការវិនិយោគជាយុទ្ធសាស្រ្ត និងទិដ្ឋភាពប្រជាសាស្រ្តអំណោយផលនឹងជួយត្រួសត្រាយផ្លូវសម្រាប់អនាគតសេដ្ឋកិច្ចដ៏រឹងមាំបន្ថែមទៀត។
- Video Advertisement -