ជប៉ុនជួយកម្ពុជាជាង ១៧លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប

រាជរដ្ឋាភិបាលជប៉ុន​ ផ្តល់ជំនួយជាង ១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ទឹកប្រាក់ជំនួយខាងលើនេះ ត្រូវបានផ្តល់លើគម្រោងចំនួន ០២ដូ​ចខាងក្រោម៖

១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០លានយ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក និង

២.ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០លានយ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។

ក្រៅពីជំនួយខាងលើ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ រួមមាន៖​ ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប។ (អានបន្ថែម)

ជំនួយហិរញ្ញវត្ថុនេះមិនត្រឹមតែមានគោលបំណងលើកកំពស់សេវាកម្មសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពក្នុងតំបន់ ធានាបាននូវអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

រយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក

  ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បា […]