ជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក បាន​យល់​ព្រម​ឲ្យ​មាន​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ​តុលា​រវាង​ក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀតណាម BRG Group ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​នៅ​ទីក្រុង​ហាណូយ។

ទីក្រុង​ឆ្លាតវៃ​ដែល​មាន​តម្លៃ ៤,២ ប៊ី​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ។

ដំណាក់​កាល​ដំបូង​នឹង​មាន​ការ​សាងសង់​អាផាតមិន និង លំនៅស្ថាន​ប្រមាណ ៧០០០​ខ្នង​ក្រៅ​ពី​នោះ​ក៏​មាន​មន្ទីរពេទ្យ សាលារៀន កន្លែង​បង្ការ​គ្រោះ​មហន្តរាយ ប្រព័ន្ធ​សន្តិសុខ និង តំបន់​ពាណិជ្ជកម្ម តំបន់​បៃតង ប្រព័ន្ធ​បង្ហូរ​ទឹក និង ផ្កា​ឈើរី​​ជប៉ុន​ជា​ច្រើន​ដាំ​សងខាង​មហាវិថី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។

ទីក្រុង​ “ឆ្លាតវៃ​” នោះ​នឹង​​មាន​ដូចជា​​អ៊ីនធឺណិត​ 5G ប្រព័ន្ធស្គាល់​មុខ​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​ និង ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ធ្វើ​ឱ្យ “សេវាកម្ម​ទីក្រុង​ឆ្លាតវៃ​មាន​ភាព​ទំនើប” រួម​ទាំង​ការ​តាមដាន​គុណភាព​ខ្យល់​ អាកាសធាតុ និង គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]