ជប៉ុននឹងជួយកម្ពុជា ដោយផ្តល់ផែនទីពិសេស ដើម្បីបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងនឹងផ្តល់ផែនទីពិសេសដល់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន ក្នុងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជួយបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់ ពិសេសគឺកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។ នេះបើតាមគេហទំព័រកាសែត The Japan News ផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

បើតាមប្រភពដដែល បានឱ្យដឹងថា ផែនទីនេះ នឹងប្រើប្រាស់ទិន្នន័យដែលអង្កេតដោយផ្កាយរណប ដើម្បីព្យាករណ៍អំពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

ជាការកត់សម្គាល់ ប្រទេសអាស៊ីអាគ្នេយ៍ទាំង០៤ ខាងលើ គឺជាញឹកញាប់រងគ្រោះដោយទឹកជំនន់ ដែលផែនទីនេះ អាចជួយជាប្រយោជន៍ក្នុងការបង្ហាញយ៉ាងច្បាស់ពីហានិភ័យផ្សេងៗ ដែលបង្កដោយទឹកជំនន់នៅតាមតំបន់សំខាន់ៗ ខណៈជប៉ុនមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការប្រើប្រាស់ផែនទីប្រភេទនេះ នៅប្រទេសខ្លួន។

គួរបញ្ជាក់ថា កន្លងមកប្រទេសទាំង០៤នេះ មិនធ្លាប់មានទិន្នន័យអង្កេតពីតំបន់ដែលរងហានិភ័យដោយគ្រោះទឹកជំនន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះទើបជប៉ុនសម្រេចចិត្តបង្កើតផែនទីនេះឡើង ដោយកំណត់យកតំបន់សំខាន់ៗ តាមរយៈបង្កើតរូបភាពព្យាករណ៍ទឹកជំនន់ ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីប្រព័ន្ធផ្កាយរណបមានឈ្មោះថា Globle Statellite Mapping of Precipitation (GSMaP)។

ជាមួយនឹងផែនទីនេះ គេអាចប្រើប្រាស់ជាព័ត៌មាន ដើម្បីសម្រួលដល់ការបញ្ចៀសប្រជាពលរដ្ឋ និងការរៀបចំផែនការរបស់សហគមន៍ទុកជាមុនបានថែមទៀតផង។ ម្យ៉ាងទៀត ដោយផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបាន រួមទាំងការវាស់វែងទំហំទឹកភ្លៀង ផែនទីមួយនេះ អាចបង្ហាញនូវហានិភ័យនៃការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ដែលតែងតែបង្កឡើងជារៀងរាល់ ១០ឆ្នាំម្តង ៣០ឆ្នាំម្តង ៥០ឆ្នាំម្តង ១០០ឆ្នាំម្តង និង ១៥០ឆ្នាំម្តង ឬរហូតដល់ទៅ ២០០ឆ្នាំម្តង។

លើសពីនេះទៀតនោះគឺ វានឹងជួយសម្រួលដល់វិនិយោគិនជប៉ុនទាំងអស់ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសទាំង ០៤ខាងលើ ឱ្យទទួលបាននូវការគូសវាសផែនការអាជីវកម្ម ដោយបានគិតទុកជាមុននូវគ្រោះមហន្តរាយ និងការជ្រើសរើសទីតាំងការិយាល័យ ឬទីតាំងរោងចក្ររបស់ខ្លួនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]