ជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវទាំង ៣៤ខ្សែ នៅខេត្តសីហនុ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមហ៊ុន Minebea (Cambodia) Co Ltd បំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវក្រុងទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ កញ្ញានេះ។

លោក Kei Nishihara អនុប្រធានក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូលភ្លើងវៃឆ្លាតទាំងនេះ ជាអំពូល LED ៥៨វ៉ាត់ ដែលអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០% តែផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើរបាយការណ៍លម្អិតអំពីតម្លៃនៃការថែទាំអំពូល ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត។

កាលពីខែ មិថុនា កន្លងទៅ រដ្ឋបាលខេត្តកំពតក៏មានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មី Minebea (Cambodia) នេះដែរ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងខេត្ត នាពេលអនាគត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]