ជប៉ុននឹងផ្ដល់ជំនួយឥតសំណង ២៤លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ៤១លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកម្ពុជា នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

គម្រោងទី ១ គឺការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦លានយ៉េន (ប្រមាណ ២៤លានដុល្លារអាមេរិក)។

ដោយឡែក គម្រោងទី ២ គឺការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]