ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១០.៨ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមប្រភពនេះ ឯកឧត្ដម ប្រាក់ សុខុន និង ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង នៅថ្ងៃទី០១ ខែមីនា នេះ។
ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា ដោយកាន់តែរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានពង្រីក និងលើកកម្ពស់គុណភាពជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនធ្វើឡើងក្រោមជំនួយ និងកម្ចីពីប្រទេសជប៉ុន។
បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្នុងនោះ ជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) បានបញ្ចប់ការរចនាប្លង់ហើយ ដោយនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ក្រោមកម្ចីជាង ២០០ លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម)
ក្រោយជំហានទី ១ សាងសង់រួចនៅឆ្នាំ ២០២៣ កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ ម៉ែត្រ និង ១៧,៥០ ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម)
លើសពីនេះ សម្រាប់រយៈពេលវែងគឺជំហានទី ៤ និង ៥ ដែលនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។ (អានបន្ថែម)