ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង ២៤ លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង

ជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ ២៤លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

កិច្ចព្រមព្រៀងជំនួយ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី ១១ ខែមីនា ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។

គម្រោងនេះ នឹងបង្កើតសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ ម៉ែត្រគូន ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។

ការសាងសង់គម្រោងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងនេះ នឹង ចំនួន២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ៕

គួរបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងទី១៣ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៣ ពីដ្ឋាភិបាលជប៉ុនតាមរយៈ JICA ។

- Video Advertisement -