ជាង៣០០ក្រុមហ៊ុន ចូលរួមពិព័រណ៍សំណង់ នៅសប្តាហ៍ក្រោយ

ព្រឹតិ្តការណ៍តាំងពិព័រណ៍វិស័យសំណង់ Cambuild’17 និងវេទិកាស្ថាបត្យករកម្ពុជានឹងចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយនេះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ។ ព្រឹតិ្តការណ៍នេះត្រូវបានធ្វើឡើងជាលើកទី៧ នៅក្នុងប្រទេសកម្ពុជា ហើយពិព័រណ៍សំណង់នេះ រៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group ដោយមានការគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា។

ពិព័រណ៍ពាណិជ្ជកម្មមួយនេះ នឹងត្រូវប្រារព្ធធ្វើរួមគ្នាជាមួយពិព័រណ៍វិស័យអចនទ្រព្យ និងវេទិកាស្ថាបត្យករកម្ពុជាលើកទីមួយ ប្រចាំឆ្នាំ២០១៧ នេះ។ ពិព័រណ៍ Cambuild’17 នឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុត និងមានការចូលរួមតាំងពិព័រណ៍ជាង ៣០០ ក្រុមហ៊ុនតំណាងឱ្យ ២៣ ប្រទេស រួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី។ “អ្វីដែលប្លែកជាងឆ្នាំមុន គឺក្រុមហ៊ុនល្បីៗរបស់ប្រទេសអ៊ីតាលីនឹងដាក់បង្ហាញផលិតផលគ្រឿងសង្ហារឹម និងផលិតផលផ្គត់ផ្គង់សំណង់អគារជាលើកដំបូងនៅកម្ពុជា។” នេះបើតាមប្រសាសន៍របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន AMB លោក Andrew Siow ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីពិព័រណ៍ Cambuild’17 កាលពីថ្ងៃទី៣០ សីហាកន្លងមកនេះ។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន AMB រំពឹងថានឹងមានអ្នកចូលរួមទស្សនានៃការតាំងពិព័រណ៍នេះប្រមាណជាង ៨ ពាន់នាក់។

រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាភិបាលគណៈស្ថាបត្យករកម្ពុជា ឯកឧត្តម ភឿង សោភ័ណ្ឌ ថ្លែងនៅក្នុងសន្និសីទកាសែតនេះថា ក្រុមស្ថាបត្យករកំពូលៗមកពីប្រទេសសិង្ហបុរី ថៃ ភូមា ឡាវ និងកម្ពុជា នឹងរួមគ្នាធ្វើបទបង្ហាញ នៅក្នុងវេទិកាស្ថាបត្យករប្រចាំឆ្នាំ ២០១៧ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាមួយនេះ។ ឯកឧត្តម បានបន្ថែមថា វេទិកានេះនិងបង្ហាញពីការសាងសង់ទីក្រុងប្រកបដោយនិរន្តភាព ដោយរួមបញ្ចូលវប្បធម៌ក្នុងការរចនាស្ថាបត្យកម្ម។ “យើងក៏នឹងមានការពិភាក្សាជាក្រុមស្តីពីស្ថាបត្យកម្មបៃតងអាស៊ានផងដែរ” នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ។ វេទិការយៈពេលពីរថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៧-៨ ខែកញ្ញា ឆ្នាំ២០១៧ នឹងមានការចូលរួមពីស្ថាបត្យករជាង ៥០០ នាក់មកពីគ្រប់ស្ថាប័នទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ វេទិកានេះត្រូវបានរំពឹងទុកថានឹងមានការប្រមូលផ្ដុំយ៉ាងច្រើនកុះករ នៃស្ថាបត្យករ ពីជួររដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា។ ថ្ងៃដំបូងនៃវេទិការពិភាក្សានេះ នឹងផ្តោតលើស្ថាបត្យកម្មអាគារពណ៌បៃតង និងបច្ចេកទេសទំនើបៗនៅក្នុងការរចនាប្លង់ និងការសាងសង់អគារខ្ពស់ៗ។ ដោយឡែកនៅថ្ងៃទីពីរវិញ នឹងធ្វើបទបង្ហាញស្តីពីបច្ចេកទេស នៃការច្នៃប្រឌីត បច្ចេកវិទ្យា សំរាប់សំណង់អគារជំនាន់ថ្មី។

ឯកឧត្តម ភឿង សោភ័ណ្ឌ មានប្រសាសន៍ថា ព្រឹត្តិការណ៍រួមគ្នានេះនឹងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកអគារនិងស្ថាបត្យកម្មបៃតងប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]