ជីប ម៉ុង លែន បើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតលើផ្លូវ៥០ម៉ែត្រ

ក្រុមហ៊ុន​អភិវឌ្ឍន៍​​អចលនទ្រព្យ ជីប ម៉ុង​ លែន​ បាន​ប្រារព្ធ​ពិធី​​​បញ្ចុះ​​បឋម​សិលា​សាងសង់​គម្រោង​​ថ្មី​ដ៏ធំអស្ចារ្យមួយទៀតគឺ ផាក លែន ៥០ម៉ែត្រ នាព្រឹកថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

គម្រោង ផាក លែន ៥០ម៉ែត្រ នឹងសាងសង់លំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់អេ និង លំនៅឋានថ្មី ៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី ហ្សប ហៅស៍ អេ I និង ហ្សប ហៅស៍ អេ II។ ក្នុងបរិវេណគម្រោងមានក្លឹបហាត់ប្រាណ, អាងហែលទឹក, សូនកុមារ, សូនច្បារបៃតង​ អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ ដោយមានការតភ្ជាប់ទៅកាន់ផ្លូវធំៗជុំវិញគម្រោង ដែលាមាន​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​បែប​ស៊ីវិល័យ​ ទាន់​សម័យ​របស់​អតិថិជន។

ផ្សារទំនើប ជីប ម៉ុង ដ៏ធំនិងប្រណិតមួយនេះក៏នឹងត្រូវបានសាងសង់ឡើងក្នុងគម្រោង ផាក លែន ៥០ម៉ែត្រ នេះផងដែរដើម្បីបំពេញតម្រូវការអតិថិជនដែលនឹងរស់នៅក្នុងគម្រោង ក៏ដូចជាប្រជាពលរដ្ឋដែល រស់នៅជុំវិញតំបន់ដ៏ពោរពេញដោយសក្តានុពលមួយនេះផងដែរ។

គម្រោង ផាក លែន ៥០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវាត់ក្រុងទី២ កែងជាមួយផ្លូវ ៣០ម៉ែត្រ (ផ្លូវ​ព្រៃស) ស្ថិតក្នុងតំបន់ចំការដូងដែលជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និង មានសន្ទុះអភិវឌ្ឍន៍ខ្លាំង។

គម្រោងនេះ​មាន​ចង្ងាយ​ត្រឹម​តែ ៣ នាទី​ប៉ុណ្ណោះពី​ផ្សារ​ចំការដូង, ១០ នាទី​ពី​ផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ និងផ្សារទំនើប AEON III និង ១៥ នាទី​ពីផ្សារទំនើប ជីប ម៉ុង  ២៧១។

គួររំឮកដែលថាសព្វថ្ងៃ ក្រុមហ៊ុនដ៏ធំមួយនេះមានគម្រោងសរុបចំនួន ១០ ធំៗ គឺ លែនម៉ាក ២៧១, លែនម៉ាក ៦០ ម៉ែត្រ, ផាក លែន សែន សុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ៦អា, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង, ផាក លែន ៥០ម៉ែត្រ និង ហ្រ្គេនភ្នំពេញ ដែលសុទ្ធតែស្ថិតនៅទីតាំងដែលមានសក្តានុពលខ្លាំង។

គួរបញ្ជាក់ផងដែរ​ថា គម្រោង​ ផាក លែន ៥០ម៉ែត្រ នឹង​ធ្វើ​ការ​បើក​លក់​ជាផ្លូវការ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សម្រាប់ព័ត៌មានបន្ថែម 061 997 888 ​|

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]