ជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។

ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រាប់ដឹកទំនិញតាមផ្លូវដែកផងនិងសម្រាប់យានយន្តផង ព្រមទាំងផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរសម្រាប់លើកដាក់ទំនិញពីសមុទ្រនៅត្រើយម្ខាងទៅសមុទ្រនៅត្រើយម្ខាងទៀត។

នៅពេលសាងសង់រួច ស្ពានលើដីគោកដ៏មហិមានេះ នឹងក្លាយជាកំពង់ផែយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃនិងតំបន់អាស៊ីទាំងមូល ពីព្រោះថា ការដឹកជញ្ជូនទំនិញផ្លូវទឹកដែលពីមុនមកធ្លាប់តែត្រូវធ្វើដំណើរតាមផ្លូវវាងរាប់សិបគីឡូម៉ែត្រ កាត់តាមប្រទេសសិង្ហបុរីនិងច្រកម៉ាឡាការបស់ម៉ាឡេស៊ី ដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា នឹងប្រែមកជាមានផ្លូវកាត់ដ៏ជិតបង្កើយ គឺកាត់តាមតំបន់ Kra Isthmus របស់ថៃវិញ។

យោងតាមរបាយការណ៍របស់ Bangkok Post នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបឡើងកាន់តំណែងថ្មីបានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនបន្តអនុវត្តគម្រោងដ៏ធំមួយនេះឡើងវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ​បាន​ថ្លែង​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី​ថ្មីបាន​ណែនាំ​ក្រសួង​ដឹកជញ្ជូន​ឱ្យ​ពន្លឿន​គម្រោង​នេះ​ដែល​បាន​សិក្សា​ពី​រដ្ឋាភិបាល​មុន​ដោយ​ប្រែក្លាយ​វា​ទៅ​ជា​គម្រោង​ធំ​មួយ​ដើម្បីជួយ​ជំរុញកំណើន​សេដ្ឋកិច្ច​»​។

លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានបញ្ជាក់បន្ថែមថា ស្ពានអាកាសនេះនឹងក្លាយជា ស្ពានភ្ជាប់ដ៏សំខាន់សម្រាប់សម្រួលប្រព័ន្ធពស្តុភារនិងប្រព័ន្ធដឹកជញ្ជូនទំនិញរវាងប្រទេសទាំងឡាយនៅជុំវិញតំបន់អាស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក”។

ប្រសិនបើគម្រោងនេះសាងសង់រួចរាល់តាមការគ្រោងទុកនៅឆ្នាំ២០៣០ ដំណាក់កាលដំបូង ស្ពានអាកាសដ៏សម្បើមនេះ នឹងអាចទទួលផ្ទុកកុងតឺន័របានរហូតដល់ ១០លានគ្រឿងក្នុងមួយឆ្នាំ នឹងអាចកើនដល់៤០លានគ្រឿងនៅឆ្នាំ២០៤០។

គួររំលឹកថា កាលដំបូងឡើយ រដ្ឋាភិបាលថៃគ្រោងជីកព្រែកក្រាដើម្បីភ្ជាប់សមុទ្រទាំងពីរ ប៉ុន្តែដោយសារជួបបញ្ហាចម្រូសចម្រាស់ច្រើនទាំងផ្នែកបរិស្ថាន និងការមិនសប្បាយចិត្តពីប្រទេសជិតខាង ជាពិសេសពីសំណាក់សិង្ហបុរី និងម៉ាឡេស៊ី ទើបគម្រោងនេះ​ត្រូវបានផ្អាកដំណើរការរហូតមកដល់អាណត្តិនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា កាលពីឆ្នាំ ២០២០ ទើបគម្រោងនេះ​ត្រូវបានស្នើមកជាការធ្វើស្ពានអាកាសភ្ជាប់សមុទ្រទាំងពីរជំនួសវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]