ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន Forest Harmony កាលពីថ្មីៗនេះ បានប្រកាសបើកដំណើរលក់គម្រោង Golf Harmony ដែលជាការប្ដូរមុខមាត់ដីទំហំ ២៧,៣ ហិកតា នៅស្រុកទាំងឈូ ឱ្យទៅជាខុនដូ ផ្ទះលម្ហែ និងជាពិសេស ឺទីលានវាយកូនហ្គោលដំបូងបង្អស់នៅក្នុងខេត្តកំពត។
មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ពីក្រុងកំពត គម្រោងនេះ រួមមានការសាងសង់វីឡាលំហែ ទីលានវាយកូនហ្គោល ៩ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនួន ៤អគារ ដោយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។
បើយោងតាមក្រុមហ៊ុន តម្លៃសម្រាប់ប្រភេទផ្ទះវីឡា ដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១ ០០០ ដុល្លារដល់ ៤០៩ ០០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាដំណាក់កាលទី២ របស់ក្រុមហ៊ុន ក្រោយដំណាក់កាលទី១ លក់អស់ជិតជាង ៦០ភាគរយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ «គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាទី២ សម្រាប់លំហែកាយ គឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ ដូច្នេះ ក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ជាដើម សុទ្ធសឹងជាទីតាំងសក្តានុពល។
