តម្រូវការរបស់អាស៊ានក្នុងការប្រើប្រាស់ដែកមានការកើនឡើង

ទីផ្សារប្រើប្រាស់ដែកថែបរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរំពឹងថានឹងលើស ៩០ លានតោននៅត្រឹមឆ្នាំ ២០១៩ មានន័យថា កើនឡើង ៦% នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលមានចំណងជើងថា ទស្សនៈទីផ្សារដែកថែបបណ្តាប្រទេសអាស៊ាន ២០១៥-២០១៩។

ការប្រើប្រាស់ដែកថែបសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទំនងជានឹងលើសពី ៤៧ លានតោននៅត្រឹមឆ្នាំ ២០១៩ ដោយរដ្ឋាភិបាលផ្តល់មូលនិធិដល់ការសាងសង់ផ្លូវថ្នល់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដែលសុទ្ធតែជំរុញឲ្យមានការកើនឡើងនៃការប្រើប្រាស់ដែក។ ទីផ្សារគ្រឿងម៉ាស៊ីនមេកានិច ទំនងជាកើនឡើង ៥% ផងដែរ គឺលើសពី ១២ លានតោននៅត្រឹមឆ្នាំ ២០១៩។

Chandrakumar Badala Jaganathan អ្នកវិភាគការស្រាវជ្រាវនាំមុខនៅក្នុងរបាយការណ៍ ផ្សព្វផ្សាយ Technavio និយាយថា “លើសពីនេះទៀត កំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាលនៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង នឹងនាំឲ្យមានការកើនឡើងនៃតម្រូវការអចលនទ្រព្យលំនៅដ្ឋាន។ កត្តាទាំងនេះនឹងជំរុញឲ្យមានតម្រូវការដែកថែបក្នុងអំឡុងពេល ដែលបានព្យាករណ៍នេះ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]