តើកម្មវិធី Bentley អាចជួយបង្ការ និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃបានដូចម្ដេច?

ក្រសួងធនធានទឹកនៅសហរដ្ឋអាមេរិក បានបង្ហើបថាបញ្ហាភ្លើងឆេះព្រៃជារឿងដែលមិនអាចដឹងមុន និងជាហានិភ័យដ៏ធំមួយសម្រាប់មនុស្សជាតិ ប៉ុន្តែមានចំណុចសំខាន់ ២ ដែលធ្វើឱ្យក្រសួងតែងតែអាចគ្រប់គ្រង និងដោះស្រាយបានទាន់ពេលនោះគឺការធ្វើផែនការដោយប្រុងប្រយ័ត្ន និងការប្រើប្រាស់កម្មវិធីឌីជីថលដែលសមស្រប។

វិស្វករទឹកម្នាក់ដែល រួមចំណែកក្នុងពន្លត់ភ្លើងឆេះនៅជិតផ្ទះរបស់គាត់ផ្ទាល់ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាបានដោយជោគជ័យ មិនមែនដោយសារតែពួកគាត់ជាអ្នកពន្លត់នោះទេ ប៉ុន្តែគឺដោយសារតែអ្វីដែលក្រសួងបានត្រៀមផែនការជាយូរឆ្នាំមកហើយ ពោលគឺប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព។

លោកថាបច្ចុប្បន្ននេះ កម្មវិធីឌីជីថល ឧទាហរណ៍ដូចជា កម្មវិធីគំរូធារាសាស្ត្រ OpenFlows Water ពី Bentley Systems ត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលទិន្នន័យបែប  Real-Time។

នេះមានន័យថា មនុស្សមិនចាំបាច់ចុះទៅពិនិត្យទីតាំងដាច់ស្រយាលផ្ទាល់ទេ គ្រប់យ៉ាងគឺត្រូវបានស្កេន និងថតដោយ Drone និង AI ហើយបំលែងជាទិន្នន័យបញ្ជូនមកស្ថានីយគ្រប់គ្រងបានទាន់ពេល។ ក្នុងករណីថាអាចនឹងមានភ្លើងឆេះព្រៃ នៅតំបន់ណាមួយ អ្នកនៅស្ថានីយនឹងដឹងមុន ហើយដោះស្រាយពីបញ្ហានៅមិនទាន់រីករាលដាល។

លើសពីនេះ កម្មវិធីក៏អាចជួយបង្កើតជាស្ថានភាពឧទាហរណ៍ថា បើមានភ្លើងឆេះព្រៃកម្រិតធ្ងន់ណាមួយ តើត្រូវការប្រព័ន្ធទឹកពន្លត់អគ្គភ័យដូចម្ដេច ហើយត្រូវចូលទៅតំបន់នោះយ៉ាងណា ឬត្រូវរៀបចំបណ្ដាញសម្ពាធទឹកដូចម្ដេច ដើម្បីពន្លត់បាន។ ដូច្នេះ ក្រសួងអាចត្រៀមខ្លួន និងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះបានជាមុន ក្នុងករណីដែលហេតុការណ៍ជាក់ស្ដែងពិតៗកើតឡើង។

កម្មវិធីនេះ​ក៏អាចជួយណែនាំថាម៉ាស៊ីនទឹកប្រភេទណាដែលមានសមត្ថភាពល្អបំផុត សម្រាប់ស្ថានភាព ឬតំបន់ណាជាក់លាក់មួយ ខណៈក៏អាចជួយបង្កើនប្រសិទ្ធភាពអាំងផ្ទុកទឹក និងសមត្ថភាពបំពង់ឱ្យល្អជាងមុន ដើម្បីពន្លត់ភ្លើងដោយមានប្រសិទ្ធភាពផងដែរ។

បើយោងតាម ក្រសួងធនធានទឹកនៅសហរដ្ឋអាមេរិក  អគ្គីភ័យគឺរឿងដែលមិនអាចដឹងមុនពិតមែន ប៉ុន្តែដោយប្រើបច្ចេកវិទ្យាថ្មីៗ យើងអាចធ្វើឱ្យហានិភ័យធំ ក្លាយជាហានិភ័យតូចបាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]