តើបេតុង ADMIXTURES អាចជួយសង្គ្រោះផែនដីដោយរបៀបណា?

បេតុងគឺជាល្បាយនៃស៊ីម៉ងតិ៍ ទឹក ខ្សាច់ គ្រួស ហើយពេលខ្លះយើងបន្ថែម សារធាតុគីមីមួយចំនួនហៅថា “admixtures”។ វិស្វករសំណង់គឺជាអ្នកកំណត់ចំនួនសមាមាត្រ ដែលត្រឹមត្រូវសម្រាប់ធាតុនីមួយៗ ជាការរចនាល្បាយបេតុង ដែលជាធម្មតាពួកគេបានគណនាសមាមាត្រនេះ ទៅតាមគោលការណ៍ណែនាំថ្នាក់ជាតិ ឬ/និងស្ដង់ដារណាមួយ។

សមាមាត្រល្បាយសមរម្យ គឺត្រូវបានធ្វើយ៉ាងប្រុងប្រយ័ត្ន គុណភាពនៃវត្ថុធាតុដើមគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបានលទ្ធផលល្អ។

ស័ក្តានុពលនៃគុណភាពបេតុង នឹងត្រូវបានពឹងផ្អែក ប្រសិនបើវាត្រូវបានកំណត់ ធាតុផ្សំ ការលាយបញ្ចូលគ្នា ការចាក់ និងថែទាំបានត្រឹមត្រូវប៉ុណ្ណោះ។ ក្រុម SIKA ត្រូវទទួលបានទាក់ទងជាញឹកញាប់ដើម្បីពង្រឹងគុណភាពនៃការផលិតបេតុង។ វាជាការលំបាកណាស់ ក្នុងការត្រួតពិនិត្យប៉ារ៉ាម៉ែត្រនីមួយៗ ដូច្នេះការបន្ថែមនៃ admixture នឹងជួយសំរួលការត្រួតពិនិត្យរបស់អ្នកផលិតបេតុង។

លក្ខណៈសម្បត្តិរបស់ admixture

SIKA បានដំណើរការអស់ ១៥ឆ្នាំ ហើយនៅប្រទេសកម្ពុជា។ យើងមានមោទនភាព ដែលបានផលិត admixture SIKA របស់យើងនៅក្នុងរាជធានីភ្នំពេញចាប់ពីខែធ្នូឆ្នាំ2015។ យើងបានសហការជាមួយនិងអ្នកផ្គត់ផ្គង់ ផលិតបេតុងធំៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលអ្នកមើលទៅក្រៅបង្អួចមួយផ្នែកធំ នៃបេតុងដែលបានប្រើសម្រាប់អគារ មានលាយបន្តិចនៃ admixtures នៅក្នុងបេតុង។

Admixtures ធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងបេតុងរាវ និងបេតុងរឹង កម្លាំងសង្កត់ខ្ពស់ គឺដោយសារការកាត់បន្ថយទឹកនៅក្នុងល្បាយលាយ ហើយបេតុងនឹងមានភាពងាយស្រួលក្នុងការចាក់ ដោយសារវាត្រូវបានធ្វើឲ្យប្រសើរឡើង មុនពេលដែលបេតុងចាប់ផ្តើមរឹង និងអាចកំណត់ពេលវេលាបន្ថែម ឬពន្លឿនពេលវេលា ហើយស្នាមសរសៃនៅក្នុងបេតុងអាចត្រូវបានកាត់បន្ថយដើម្បីបង្កើនលក្ខណៈសម្បត្តិការពារជ្រាបទឹក។ Admixtures មានបច្ចេកទេសជាក់លាក់ ហើយវាជាប់ពាក់ព័ន្ធនឹងប្រតិកម្មគីមីជាមួយនឹងស៊ីម៉ង់តិ៍ដើម្បីត្រួតពិនិត្យរូបមន្តនៃការកកើតភាពរឹងនៃបេតុង។

តើលោកអ្នកដឹងទេ?

ស៊ីម៉ង់តិ៍នៅក្នុងបេតុងមានប្រតិកម្មជាមួយទឹក ហើយបង្កើតជាភាពរឹងនៃបេតុង។ ប្រតិកម្មនេះគឺជាប្រតិកម្មបញ្ចេញកម្តៅ និងបន្សាយកម្តៅជាច្រើន។ នៅក្នុងប្រទេសមួយចំនួន ដែលមានសីតុណ្ហភាពក្តៅខ្លាំង ពួកគេបានលាយទឹកជាមួយនឹងទឹកកកដើម្បីកាត់បន្ថយ សីតុណ្ហភាព នៅពេលដែលផលិតបេតុង។

កាតាលីកររបស់បេតុង

• ការប្រើប្រាស់បេតុង ដើមឡើយ ត្រូវបានឆ្លុះបញ្ចាំងពីប្រវត្តិនៃប្រទេសអេហ្សីបបុរាណ ជាកន្លែងដែលវាត្រូវបានគេប្រើជាសម្ភារសម្រាប់សាងសង់ប្រាសាទពីរ៉ាមីត។

• បេតុងត្រូវបានគេប្រើច្រើនជាងគេពីរដងជាងសម្ភារសំណង់ទាំងអស់ផ្សេងទៀតក្នុងសំណង់ដូចជា ដែក បន្ទះឈើ ។ល។ វាជាសម្ភារប្រើប្រាស់ចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

• សំណង់ Pantheon ដែលស្ថាបនាក្នុងសម័យរ៉ូម៉ាំង គឺជាសំណង់តែមួយគត់ នៅលើពិភពលោកដែលមិនប្រើប្រាស់បេតុង។ លោក Thomas Edison មានប៉ាតង់បេតុង 49 និងធ្លាប់បានពិសោធន៍ផ្ទះបេតុងដែល ពោរពេញទៅដោយគ្រឿងសង្ហារឹមធ្វើពីបេតុង ព្យាណូ និងទូរទឹកកក។

• សព្វថ្ងៃនេះក្រុមហ៊ុនសាងសង់បានប្រើម្សៅបន្សាយក្លិនក្រអូបដើម្បីធ្វើឲ្យក្លិនរបស់បេតុងបានប្រសើរ ជាពិសេស ក្លិនស្ករកៅស៊ូ។

ADMIXTURES មាន 4 ប្រភេទ

សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា អ្នកផលិតបេតុងតម្រូវឲ្យទប់នូវសម្រុតបានរយៈពេលយូរ ដើម្បីផ្គត់ផ្គង់ទាន់តម្រូវការ និងបេតុងអាចរឹង ១០០% នៅក្នុងរយៈពេល ៧ថ្ងៃ។ ជាទូទៅ Ad-mixtures ដែលនិយមប្រើបំផុតមាន ៤ ប្រភេទគឺ៖

១- ប្រភេទ D សម្រាប់បេតុងលាយស្រេច ឬលាយនៅនឹងកន្លែងដែលត្រូវការការពន្យារពេលរឹង និងតម្រូវការកម្លាំងទាប ឬល្មម កម្លាំងក្រោម ៤០មេហ្គាប៉ាស្កាល់ រួមមាន PlastIment® R/96, Plastocrete® 907, Plastomix®250

២- ប្រភេទ G សម្រាប់បេតុងលាយស្រេច ឬលាយនៅនឹងកន្លែងដែលត្រូវការការពន្យារពេលរឹង និងតម្រូវការកម្លាំងខ្ពស់លើសពី ៤០ មេហ្គាប៉ាស្កាល់ រួមមាន Sikament® 2000AT, SikaPlast®204 / 208 / D30, SikaViscocrete®151

៣- ប្រភេទ F សម្រាប់ធាតុបេតុងមុនលាយ គឺ Sikament®NN, Sika Viscrete®3000-10 / 800 series

៤- ការពារការជ្រាបទឹក PlastocreteN, SikaWT 200-P

អត្ថប្រយោជន៍ SIKA

ក្រុម Sika តែងតែចូលរួមនៅក្នុងការជ្រើសរើស និងពិនិត្យកំរិត admixtures នៅក្នុងការលាយបេតុងដើម្បីធានានូវបេតុងដែលមានគុណភាពខ្ពស់។

ការកាត់បន្ថយការចំណាយសំខាន់ៗ គឺអាចធ្វើទៅបានផងដែរដោយសារ admixtures ព្រោះវាអាចជួយបង្កើនកម្លាំង ដូច្នេះអ្នកផលិតបេតុងអាចប្រើប្រាស់ ស៊ីម៉ង់តិ៍បានតិចជាងមុន។ នេះបញ្ជាក់ថាវាអាចជួយបរិស្ថានបានប្រសើរ គឺការកាត់បន្ថយការប្រើប្រាស់ស៊ីម៉ងតិ៍ ស្មើនឹងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត។

ចំពោះព័ត៌មានបន្ថែម សូមទាក់ទង: sales@kh.sika.com ឬហៅទៅលេខ 017 666 762 (លោក Nila)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]