តើប្រទេសថៃប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមទន្លេ?

ក្រោយប្រើរយៈពេលសាងសង់អស់ជាង ៧ ឆ្នាំ កាលពីពេលថ្មីៗនេះប្រទេសថៃបានបញ្ចប់នូវគម្រោងផ្លូវរថភ្លើងក្រោមទន្លេដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងដាក់អោយដំណើរការក្នុងអំឡុងពេល ២ ឆ្នាំខាងមុខនេះ។

តើផ្លូវរថភ្លើងក្រោមទន្លេនេះមានចំណុចពិសេសអ្វីខ្លះ ហើយប្រើប្រាស់បច្ចេកវិទ្យាអ្វីដើម្បីសាងសង់?

អ្នកយកព័ត៌មានរបស់ The Construction Property Magazine បានទទួលការអញ្ជើញពីក្រុមហ៊ុនអេសស៊ីជីនិងក្រុមហ៊ុន Ch Karnchang ដែលជាក្រុមហ៊ុនសំណង់ទទួលខុសត្រូវលើគម្រោងនេះ ចុះទៅទស្សនកិច្ចក្នុងផ្លូវក្រោមទន្លេនេះដើម្បីសិក្សាពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការសាងសង់ផ្លូវក្រោមទន្លេនេះ។

ស្ថានីយ៍រថភ្លើងក្រោមដីនេះមានឈ្មោះថា Sanam Chai MRT Station ស្ថិតនៅទីក្រុងបាងកកនៃប្រទេសថៃ។ ស្ថានីយ៍នេះមានជម្រៅទៅក្រោមដី ៣២ ម៉ែត្រដែលជាផ្នែកមួយនៃខ្សែរថភ្លើងក្រោមដី (Blue Line) ប្រវែង ២៥ គីឡូម៉ែត្រដែលតភ្ជាប់ពី Bang Sue ទៅ Tha Phra និងពី Hua Lamphong ទៅ Bang Khae ក្រោមប្រតិបត្ដិការរបស់ Mass Rapid Transit Authority of Thailand (MRTA) ។

ក្នុងនោះ ក្រុមហ៊ុន Ch Karnchang គឺជាក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវលើកំណាត់ផ្លូវដែកប្រវែង ២,៦គីឡូម៉ែត្រនៅក្រោមទន្លេចៅប្រាយ៉ា ដែលក្រុមហ៊ុនអេសស៊ីជីគឺជាក្រុមហ៊ុនផ្គត់ផ្គង់បេតុងនៅក្នុងគម្រោងនេះ។

ជាការពិតណាស់បច្ចេកទេសជំនាញវិស្វកម្មដើរតួយ៉ាងសំខាន់ក្នុងការសម្រេចអោយបាននូវគម្រោងដ៏ធំមួយនេះ ប៉ុន្ដែគន្លឹះនិងកត្តាសំខាន់បំផុតដែលមិនរំលងបានក្នុងការសាងសង់គម្រោងនេះគឺបេតុង។ ដូច្នេះបេតុងពិសេសត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ។

ដោយសារតែស្ថានីយ៍នេះជាស្ថានីយ៍ក្រោមដីហើយស្ថិតក្រោមដងទន្លេ សំណើម និងសារធាតុគីមីនៅក្នុងដី ដូចជា ការជ្រាបទឹក និងបរិមាណស៊ុលហ្វាត និងជាតិក្លរ ជាកត្តាចំបងដែលត្រូវបានយកមកពិចារណាក្នុងការផលិតបេតុង។

លើសពីនេះសារធាតុដែលបានប្រើប្រាស់ដើម្បីលាយទៅក្នុងបេតុងក៏ត្រូវគោរពតាមលក្ខណៈបច្ចេកទេសមួយចំនួន ដូចជាការប្រើប្រាស់លក្ខណវិនិច្ឆ័យប្រតិកម្មសារធាតុអាល់កាលី សម្រាប់ភាពធន់របស់បេតុង ទប់ស្កាត់ការទ្រុឌទ្រោម និងភាពសមស្របសម្រាប់ការប្រើប្រាស់។

អេសស៊ីជីបានអភិវឌ្ឍផលិតផលបេតុងចំនួនបួន សម្រាប់គម្រោងនេះ ដែលក្នុងនោះរួមមាន៖
1. បេតុងដែលកករឹងលឿន (Fast Setting Concrete) – បេតុងដែលមានភាពរឹងមាំពិសេស កករឹងលឿនជាងបេតុងធម្មតា សមស្របសម្រាប់ការប្រើប្រាស់នៅក្នុងគម្រោងដែលមានពេលវេលាកំណត់ ដូចជាផ្លូវថ្នល់ និងផ្លូវល្បឿនលឿនជាដើម។
2. បេតុងគ្រឹះខួង (Bored Pile Concrete) – បេតុងដែលមានរូបមន្តកែលម្អបន្ថែមសម្រាប់គ្រឹះខួង។ កាត់បន្ថយការជ្រាបចេញ និងមានភាពធន់ខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់ការសាងសង់ផ្លូវក្រោមដី។
3. បេតុងឆាប់កករឹងខ្លាំង (High Early Strength Concrete) – បេតុងរឹងពិសេស ដែលកករឹងលឿនជាងបេតុងធម្មតា និងមានការស្រកតិចតួច។ ជាមួយនឹងប្រតិកម្មអាល់កាលី ស៊ីលីកា តិចជាងមុន បេតុងនេះ ល្អឥតខ្ចោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលអនុញ្ញាតឲ្យការសាងសង់មានដំណើរការបានលឿនជាងមុន។
4. បេតុងធន់នឹងទឹក (Waterproof Concrete) – បេតុងហាប់ណែនមិនជ្រាបទឹក ហើយលទ្ធភាពជ្រាបទឹកគឺទាបជាងមុនច្រើនដង បើធៀបជាមួយនឹងបេតុងធម្មតា។

គម្រោងនេះចាប់ផ្តើមសាងសង់ចាប់តាំងពីឆ្នាំ ២០១២ បច្ចុប្បន្នផ្លូវរថភ្លើងត្រូវបានបញ្ចប់រួចរាល់ហើយកំពុងស្ថិតក្រោមការតំឡើងប្រព័ន្ធនិងរថភ្លើង។ ផ្លូវរថភ្លើងក្រោមទន្លេខ្សែនេះរំពឹងថានឹងបើកជាសាធារណៈក្នុងឆ្នាំក្រោយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]