តើមានការឈានដល់ដំណោះស្រាយចំពោះអគារ Gold Tower 42 ឬនៅ?

ក្រុមហ៊ុនអភិវឌ្ឍអគារ Gold Tower 42 Yon Woo Co. Ltd បានអះអាងចំពោះវិនិយោគិនជាលើកទីបួនក្នុងរយៈពេលដប់ឆ្នាំមកនេះថា ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់គម្រោងអគារដែលមានភាពចម្រូងចម្រាស់បំផុតក្នុងរាជធានីភ្នំពេញនេះ។

អ្នកតំណាងផ្នែកច្បាប់របស់ក្រុមហ៊ុនកូរ៉េ HBS បានទាក់ទងវិនិយោគិនទាំងអស់ដើម្បីអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីអចលនទ្រព្យរបស់ខ្លួន ដោយធ្វើការផ្តល់ជាជម្រើសបន្តការរក្សាទុកអចលនទ្រព្យនេះ ឬលក់ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ នេះបើតាមសេចក្តីរាយការណ៍ក្នុងភ្នំពេញប៉ុស្តិ៍។

ការធានាអះអាងរបស់ក្រុមហ៊ុន Yon Woo Co ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអន្តរាគមន៍ដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា នៅក្នុងខែតុលា ដែលបានទាមទារឲ្យមានការជូនដំណឹងពីផែនការបញ្ចប់ការសាងសង់អគារនេះ។

បើទោះបីជាភាពមិនទុកចិត្តនៅតែមានខ្ពស់ក្នុងចំណោមវិនិយោគិន អ្នកជំនាញយល់ដូចគ្នាថា ប្រសិនបើគម្រោងនេះត្រូវបានបញ្ចប់នោះ វានឹងមិនមានបញ្ហាសម្រាប់ការលក់ចេញនោះទេ ក៏ព្រោះតែទីតាំងដ៏ពិសេស របស់អគារនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]