តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentley Systems Premier Scholar Program ក្នុងគោលបំណងដើម្បីពង្រឹង លើកកម្ពស់ និងទទួលស្គាល់ជំនាញលើការប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងសំណង់បែបឌីជីថលរបស់វិស្វករវ័យក្មេងជុំវិញពិភពលោក។
វគ្គសិក្សានេះផ្ដោតលើការជំរុញការប្រើប្រាស់ និងការយល់ដឹងកាន់តែស៊ីជម្រៅនៃកម្មវិធីសំខាន់ៗរបស់ Bentley ដោយជួយជំរុញឱ្យវិស្វករវ័យក្មេងដែលចូលរួមទាំងនោះ មានជំនាញពិតប្រាកដ ពិសេសអាចប្រើវាបានក្នុងជីវិតការងារជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិត។
លោកស្រី Volaree Rendon នាយិកាដំណោះស្រាយវិស្វកម្មរបស់ Bentley Systems បានចាប់ផ្ដើមវគ្គសិក្សា Bentley Systems Premier Scholar នេះកាលពី ៦ ឆ្នាំមុន។ ចក្ខុវិស័យរបស់លោកស្រីគឺបង្កើតជា “ជំរំបណ្ដុះបណ្ដាល” ដ៏តឹងរ៉ឹងមួយដែលនឹងផ្តល់វិញ្ញាបនបត្រ និងបំផុសគំនិតដល់វិស្វករដែលពូកែ ដើម្បីជួយពួកគាត់ឱ្យអាចដឹកនាំអនាគតហេដ្ឋារចនាសម្ព័ន្ធពិភពលោកបាន។
វគ្គសិក្សាផ្ដោតលើកម្មវិធីសំខាន់ៗ ២ គឺ OpenRoads និង OpenBridge។ OpenRoads គឺជាកម្មវិធីសម្រាប់រៀបចំផែនការ រចនា គ្រប់គ្រងការសាងសង់ និងធ្វើប្រតិបត្តិការគម្រោងសំណង់ផ្លូវថ្នល់ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផ្សេងទៀត។ ដោយឡែក OpenBridge គឺជាកម្មវិធីសម្រាប់គូរប្លង់ វិភាគផែនការ រចនា និងគ្រប់គ្រងគម្រោងសាងសង់ស្ពាន។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោង នៅលើទីតាំងជាក់ស្ដែង នៅលើកុំព្យូទ័រ។
គំរូភ្លោះ ឬ iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។
លើសពីនេះ ក្នុងពេលសាងសង់ ការងារគ្រប់យ៉ាងពីគ្រប់ផ្នែកនឹងត្រូវបញ្ចូលនៅក្នុងការកម្មវិធីនេះ ដូច្នេះវិវឌ្ឍនភាពការដ្ឋាននឹងត្រូវធ្វើបច្ចុប្បន្នក្នុងគំរូភ្លោះដែរ ដែលធ្វើឱ្យងាយគ្រប់គ្រង។
យោងតាមលោកស្រី Rendon កម្មវិធីនេះមានគោលបំណងជំរុញសមត្ថភាពក្នុងការប្រើប្រាស់កម្មវិធី Bentley សម្រាប់ការផ្តល់ជូនឌីជីថលកម្រិតខ្ពស់ (advanced digital delivery)។
ថ្មីៗនេះ ក្រុមនិស្សិតបញ្ចប់ការសិក្សាបានបង្ហាញសមិទ្ធផលនេះដោយបង្កើត “គំរូភ្លោះឌីជីថល” នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដែលអនុញ្ញាតឲ្យអ្នកចូលរួមសន្និសីទអាចមើលឃើញ វាស់វែង និងវិភាគទិន្នន័យរបស់គំរូនេះក្នុងពេលពិតប្រាកដ ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធី CAD ឡើយ។
និស្សិតបញ្ចប់ការសិក្សា ដូចជាលោក Kyle Rosenmeyer រាយការណ៍ថាពួកគាត់ទទួលបានការជឿទុកចិត្តកើនឡើងភ្លាមៗ និងត្រូវបានគេចាត់ថាជាអ្នកជំនាញ OpenRoads/OpenBridge។
បន្ថែមពីនេះ និស្សិតបញ្ចប់ការសិក្សាក៏ទទួលបានឋានៈ “Premier Scholar” ជាផ្លាកសញ្ញាមាស និងការចូលរួមក្នុងសហគមន៍អតីតនិស្សិតដ៏ឆ្នើម (elite Alumni Community)។ សហគមន៍នេះរក្សាការចូលរួមតាមរយៈវគ្គ master class ប្រចាំឆ្នាំ ដោយជំរុញបណ្តាញអ្នកជំនាញសកលលោកដែលអាចចែករំលែកការយល់ដឹង និងជំរុញអនាគតនៃការរចនាហេដ្ឋារចនាសម្ព័ន្ធ។
ចាប់តាំងពីការសាកល្បងដំបូងក្នុងឆ្នាំ ២០២១ មក កម្មវិធី Premier Scholar បានរីកចម្រើនក្លាយជាការទទួលស្គាល់ដែលត្រូវបានស្វែងរកយ៉ាងខ្លាំងជាមួយនឹងអតីតនិស្សិតជាង ២០០ នាក់ទូទាំងពិភពលោក។
- Video Advertisement -