ត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត

កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។
ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។
លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។
FB Link : https://www.facebook.com/pheuropark/

បងប្អូនអាចមកកម្សាន្តនូវកម្មវិធីដូចជា៖
– ការប្រគុំតន្រ្តីពីតារាចម្រៀង ក្រុមក្មេងខ្មែរ-Khmeng Khmer, Vin Vitou ក៏ដូចជាក្រុមតន្រ្តី Acoustic ប្រគុំកំដរបរិយាកាសជាមួយការតែងខ្លួនបែបខ្មោចនៅឆាកប្រគុំតន្រ្តីទាំង 3ថ្ងៃចាប់ពីម៉ោង ៥:៣០ល្ងាច ដល់ម៉ោង ៩:០០យប់។
– ការសម្តែង Halloween Custom Show : ការតែងខ្លួនគូរមុខខ្មោចចម្រុះជាតិសាសន៍ហើយដើរជុំវិញបរិវេណកម្មវិធីដូចជា នាងនាថ ខ្មោច Joker The Nun និងជាច្រើនទៀត។
– មានស្តង់អាហារ ការតាំងពិព័រណ៌ ទំនិញ និងកន្លែងកម្សាន្តសម្រាប់ក្មេងៗជាច្រើនក្នុងបរិវេណ កម្មវិធីរហូតដល់ទៅជាង១០០ស្តង់ និងបើកលក់ទាំង3ថ្ងៃចាប់ពីម៉ោង ៤:០០ល្ងាច ដល់ម៉ោង ៩:០០យប់។
– ការប្រកួតថតរូបឈ្នះរង្វាន់: អ្នកចូលរួមគ្រាន់តែថតរូបតុបតែខ្លួននៅ Halloween Town ភីអេច យូរ៉ូផាក នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅ ប្រទេសវៀតណាម រហូត ៤រង្វាន់ ជាមួយលក្ខខណ្ឌងាយៗ ខាងក្រោម ៖
– ចុច Like PH Euro Park
– ថតរូប និងបង្ហោះខ្លួនឯងជាសាធារណៈ
– តុបតែងបែប Halloween នៅ ភីអេច យូរ៉ូផាក
រួចដាក់ Hastag #HalloweenTown #PHEuroPark


ហើយជាពិសេសក៏មានការចូលរួមសហការពីបណ្តារក្រុមហ៊ុនធំៗផងដែរដូចជា Smart Axiata ចូលរួមនាំមកជូន និង TADA Cambodia, Cambodia Airways, Ashley Furniture Homestore Cambodia ចូលរួមសហការកម្មវិធីទាំង ៣ថ្ងៃ។
សម្រាប់ព័ត៌មានជួលទីតាំងបើកអាជីវកម្មផ្សេងៗសូមទំនាក់ទំនង៖ ០១១ ៦៦៦ ០៩៨/ ០៩៨ ៦៦៦ ៨២៤
#PHEuropark #PHInvestment #BoreyPengHuoth#HalloweenTown ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត
- Video Advertisement -