ត្រឹមខែសីហា ឆ្នាំ២០២៤ កម្ពុជាមានយានយន្តអគ្គីសនីចុះបញ្ជីជិត ៤,០០០គ្រឿង និងទីតាំងបញ្ជូលថាមពល ២១កន្លែង

គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានការចុះបញ្ជីយានយន្តអគ្គីសនីនៅកម្ពុជា ចំនួន ៣,៦៧៦គ្រឿង ខណៈទីតាំងសម្រាប់បញ្ចូលថាមពលយានយន្តអគ្គីសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង។

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត ក្នុងចំណោមរថយន្តសរុបជាង ៧លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ធុនធ្ងន់ប្រភេទដឹកទំនិញ និងគ្រឿងចក្រមានប្រមាណ ៥% ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី​នៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿន​គួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួន ៣,៦៧៦គ្រឿង និងទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង ក្នុងនោះមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនខ្លាំងមានចំនួន ២៧ទូ។

ឯកឧត្តមបន្តថា បើទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ជាមួយនិងការដាក់ចេញនូវគោលនយោបាយជាក់លាក់បន្ថែមទៀត។

គួរបញ្ជាក់ថា ក្រសួងសាធារណការ បានចាត់ទុកការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់​ដែលបង្កឡើង​ដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ហើយក្រសួងក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]