ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជនបានជិត ៦ពាន់ខ្នង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា បើគិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាល បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥.៥៦៩ខ្នងហើយ។

តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ឆ្នាំ​២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច ត្រូវបន្តអនុវត្តឱ្យបានល្អ និង​មាន​ប្រសិទ្ធភាព​នូវ​ការ​ផ្តល់​សេវា​គាំពារ​សុខុមាល​ភាព​អតីត​យុទ្ធជន និងការផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធជន​ តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំ​ជំរុញ​ការ​អនុវត្ត​គម្រោង​សាង​សង់​ផ្ទះជូន​អតីតយុទ្ធជន និងគ្រួសារដូចដែលបាន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​សាធារណៈ​របស់រាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានស្នើឱ្យក្រសួងរៀបចំដែនដី និង​ក្រសួងសង្គមកិច្ច ត្រូវសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​អតីត​យុទ្ធជន​ គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពីសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥.៥៦៩ខ្នងហើយ។

ដោយក្នុងឆ្នាំ២០២៣ បានសាងសង់ផ្ទះសរុបចំនួន ៤៥១ខ្នង រួមមាន៖ ខេត្តកំពង់ចាម១០ខ្នង, ខេត្តកំពង់ឆ្នាំង ១០ខ្នង, ខេត្តព្រៃវែង ២០ខ្នង, ខេត្តស្វាយរៀង១២៥ខ្នង, ខេត្តឧត្តរមានជ័យ ១៧៥ខ្នង, ខេត្តត្បូងឃ្មុំ ១០៧ខ្នង, ខេត្តព្រះវិហារ ៣ខ្នង, និងខេត្តប៉ៃលិន ១ខ្នង។ ក្រៅពីនេះ ក៏បានសាងសង់សាលារៀន១ខ្នង ៦បន្ទប់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ,សាលារៀន១ខ្នង ១២ បន្ទប់ អាគារទីចាត់ការ ១ខ្នង អាគារស្នាក់នៅគ្រូ ១ខ្នង ២០បន្ទប់ អគារជម្ងឺទូទៅ ១ខ្នង ១៦បន្ទប់ អគារវះកាត់១ខ្នង ៩បន្ទប់ និងអគារស្នាក់នៅពេទ្យ១ខ្នង ២០បន្ទប់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]