ត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់​លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥%​ នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។​

បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។​

ដោយឡែក ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើសកម្មភាពសំណង់មានទំហំ ៣៥៥លានដុល្លារ ឬស្នើនឹង ៦,៧% នៃទំហំឥណទានសរុប ៥,៣ពាន់លានដុល្លារ។

ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងរបាយការណ៍ដដែលថា វិស័យសំណង់បន្តមានកំណើនទាបត្រឹម ០,៥%​ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានកំណើន ០,៨% ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់សាធារណៈសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ បន្តកើនឡើង ៣៣.២% ធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើន ៤,៦%។​

សម្រាប់វិស័យអចលនទ្រព្យ មានកំណើនបន្តិចត្រឹម ០,២ភាគរយ ក្នុងឆ្នាំ២០២៤ (-0.៦ ភាគរយ ក្នុងឆ្នាំ២០២៣)។ សកម្មភាពលក់ខុនដូរបានកើនឡើង ៣៥,៥ភាគរយ ខណៈសកម្មភាពលក់លំនៅដ្ឋាន (ផ្ទះល្វែង និងវិឡាភ្លោះនិងទោល) ថយចុះ -១២,៥ ភាគរយ។​

ក្នុងឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃលំនៅដ្ឋានកម្ពុជា (RPPI) ដែលជាការវាស់វែងអតិផរណាថ្លៃលំនៅដ្ឋាននៅកម្ពុជា ជាមធ្យម ថយចុះក្នុងអត្រា -០,២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះសន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមធ្យមថយចុះ -១,៨ភាគរយ និង -១,៦ភាគរយ រៀងគ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]