ត្រឹមថ្ងៃ៣១ មីនា គម្រោងសង់ទំនប់អាងទឹកដងកាំបិត នៅកំពង់ធំ សម្រេចបាន ៥២,៨%

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៥២,៨% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ រួមមាន៖ ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។

គោលបំណងចម្បងនៃការសាងសង់អាងទឹកនេះ គឺដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។

គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

ជាការរំពឹងទុក ក្រោយការ​សាង​សង់​រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង​ស្រុក​ប្រាសាទសំបូរ​ នៃ​ខេត្ត​កំពង់ធំ​នឹងបានទទួលផលពីការអភិវឌ្ឍ​អាង​នេះ។ (អានបន្ថែម)

គម្រោងនេះ ស្ថិតក្រោម​​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ នីហរ័ណ​ចិន​ (EXIMBANK​)​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវ​ត្ថុ, គម្រោងនេះដែរ ត្រូវបានចាត់ទុកថាជាជាគម្រោងអាទិភាពនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

រយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក

  ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បា […]