ត្រឹមរយៈពេល១០ថ្ងៃនេះ សន្ទុះទឹកជំនន់បានបំផ្លាញដំណាំស្រូវនៅកម្ពុជាអស់ជាង១ម៉ឺនហិកតា

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ កញ្ញា រហូតដល់ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់​ដល់​ដំណាំ​នៅក្នុងខេត្តចំនួន៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។

នេះបើតាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទោះបីមិនទាន់បានបញ្ជាក់ពីទំហំថវិកា ដែលបានបង្កដោយគ្រោះទឹកជំនន់ក្នុងខេត្តទាំង៧ នៅឡើយក្តី ប៉ុន្តែលោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក ផលប៉ះពាល់លើដំណាំ​ស្រូវមាន​ចំនួន ១២.០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។

ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះដែរ យោងតាមព្រឹត្តបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយកាលព្រឹកថ្ងៃទី២៧ ខែកញ្ញា​បានឱ្យដឹងថា ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ​មាន៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ​ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រី​ក្រសួងធនធានទឹក និងឧតុនិយម​ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីទឹក​នៅតាមដងទន្លេកំពុងស្រកក៏ដោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]