ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្នុងមួយឆ្នាំៗ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវចំណាយថវិកាប្រមាណពី ១៥០ លានដុល្លារ ទៅដល់ ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការយកមកជួសជុលថែទាំផ្លូវដែលខូចខាតទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្ថែមថា៖ «បើសិនគ្រប់យាន្តយន្តមិនដឹកទំនិញលើសទម្ងន់ដែលកំណត់ដោយច្បាប់ នោះផ្លូវទាំងអស់នឹងមានសភាពស្ថិតស្ថេរយូរអង្វែង ដែលអាចចំណាយតិចជាង២០០លានដុល្លារ ហើយលុយសល់នេះយកទៅកសាងសាលារៀន មន្ទីរពេទ្យជាដើម។
គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលជារឿងធម្មតានៅពេលដែលមានផ្លូវច្រើន ការចំណាយសម្រាប់ការជួសជុលផ្លូវក៏កាន់តែច្រើនដែរ។

