ថៃនឹងមកគ្រប់គ្រងសណ្ឋាគារមរតកស្ថាបត្យកម្មខ្មែរ-បារាំង FCC Angkor

ក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts កាលពីថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុននឹងមកគ្រប់គ្រងសណ្ឋាគារមរតកស្ថាបត្យកម្មខ្មែរ-បារាំង «FCC Angkor – Managed by Avani» ក្នុងខេត្តសៀមរាប ក្រោយពេលសណ្ឋាគារនេះបញ្ចប់ការជួសជុលជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់ Hotel News Resource។

សណ្ឋាគារដែលបានចំណាយថវិការក្នុងការជួសជុលកែលំអឡើងវិញអស់ប្រមាណជា ៧ លានដុល្លារអាមេរិកនេះ គឺនឹងក្លាយជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន Avani Hotels & Resorts នៅកម្ពុជា ហើយក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅត្រីមាសទី ២ ឆ្នាំ ២០១៩នេះ ។

ថ្លែងទៅកាន់ប្រភពខាងលើ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានមានប្រសាសន៍ថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts ក្នុងប្រទេសកម្ពុជា បង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនបទពិសោធន៍ឲ្យកាន់តែប្រសើរឡើងដល់អ្នកដំណើរទាំងអស់»។

លើសពីនេះទៅទៀត វាក៏នឹងជួយលើកកម្ពស់និងផ្សព្វផ្សាយសំណង់បែបប្រវត្តិសាស្រ្តនេះផងដែរ។

«យើងមានក្តីរំភើបខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុន Avani Hotels & Resorts ព្រោះពួកគេជាក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយដ៏ល្អឥតខ្ចោះ ហើយនេះក៏ជាការជួយលើកកម្ពស់សណ្ឋាគារ FCC Angkor និងឈ្មោះបណ្តុំ FCC Collection ផងដែរ» អ្នកនាង Susan Devine អ្នកតំណាងរបស់ FCC Angkor – Managed by Avani បានមានប្រសាសន៍យ៉ាងដូចនេះ។

FCC Angkor ត្រូវបានជួសជុលកែលម្អនិងពង្រីកកន្លែងទទួលភ្ញៀវជាច្រើនព្រមទាំងមានការបន្ថែមបន្ទប់ថ្មីចំនួន ៦០ បន្ទប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]