ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលថៃបានប្រកាសនៅខែកញ្ញាកន្លងទៅនេះ ពីផែនការសាងសង់ស្ថានីយទី២នៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួននៅទីក្រុងបាងកក ហើយគម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ២,៤ ប៊ីលានដុល្លារអាមេរិក។
ប៉ុន្តែការកំណត់យកទីតាំងច្បាស់លាស់ ដើម្បីសាងសង់ស្ថានីយថ្មីនេះនៅតែមានបញ្ហាចម្រូងចម្រាស់ ដោយគម្រោងនេះគ្រោងនឹងពង្រីកបន្ថែមទៅផ្នែកខាងជើងឆៀងខាងកើតនៃទីតាំងប្រលានយន្តហោះបច្ចុប្បន្ន ។
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាការជជែកវែកញែកជាសាធារណៈនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន។
ថៃនឹងក្លាយទៅជាប្រទេសដែលមានទីផ្សារធ្វើដំណើរតាមអាកាសលឿនបំផុតលំដាប់ទី ៥ នៅលើពិភពលោក ដោយមានអ្នកដំណើរប្រមាណ ២១៤ លាននាក់ក្នុងមួយឆ្នាំៗនៅឆ្នាំ ២០៣៧។ អាកាសយានដ្ឋានសុវណ្ណភូមិបច្ចុប្បន្នបានដើរតួនាទីជំនួសអាកាសយានដ្ឋានដនមឿងដ៏ចំណាស់ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។