ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ
VIDEO
ដោយ Sean O’Neill
លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូនទស្សនិកជនរបស់គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈគំរូឌីជីថលទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏ល្បីល្បាញ របស់អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់បានស្វែងយល់ពីរចនាបថ ដោយវាយតម្លៃពីរបៀបដែលគម្រោងនេះត្រូវសម្របនឹងប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយថែមទាំងបានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលនៅខាងក្រោមគ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺមិនចាំបាច់ចុះទៅដល់ទីតាំងផ្ទាល់នោះទេ។
នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វាគឺជាការសម្លឹងមើលទៅក្នុងវេទិកាបើកចំហថ្មីសម្រាប់ការបង្ហាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies របស់ Bentley បាននិយាយថា “នៅពេលដែលមនុស្សយើងមើលឃើញនូវអ្វីដែលគេបានក្រាលពីលើ” តាមរយៈរូបភាពដែលគាត់ចុចឆ្លាស់បិទបើករវាងរូបភាពឆ្លុះបណ្តាញក្រោមដី និងទិដ្ឋភាពទីក្រុង។ “នេះជាអនាគតនៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែលមានការតភ្ជាប់ ជាមួយពេលវេលាពិតជាក់ស្តែង ក្នុងអន្តរកម្ម និងភាពស៊ីជម្រៅ។”
ពិតជារំភើបគ្មានអ្វីប្រៀបប្រដូចបាន
មិនដូចជាប្រព័ន្ធដែលមានមូលដ្ឋានលើឯកសាតាមទម្លាប់ ឬរបៀបការងារដូចមុនទេ នេះជាដំណោះស្រាយថ្មីដោយប្រើស្ថាបត្យកម្មបើកចំហដើម្បីគ្រប់គ្រងទិន្នន័យយ៉ាងច្រើននៅក្នុង cloud machine។ វាបង្កើតបទពិសោធន៍ដ៏អស្ចារ្យតែមួយដោយការរួមបញ្ចូលយ៉ាងរលូននូវការបង្កើតគំរូព័ត៌មានអគារ (BIM) ទិន្នន័យភូមិសាស្ត្រ ចំណុចនៃ cloud និងរូបធរណីវិទ្យា ដែលប្រើរូបថតដើម្បីបង្កើតគំរូ 3D។ អ្នកប្រើប្រាស់អាចចូលរួមតាមរយៈគម្រោងរបស់ពួកគេនៅដំណាក់កាលណាមួយ – ពីការធ្វើផែនការរហូតដល់ការសាងសង់ និងរហូតដល់ពេលត្រូវការថែទាំ – នេះជារបៀបនៃការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដែលបានរចនា និងគ្រប់គ្រង។
សាកស្រមៃមើល ៖ ជាមួយនឹងការចុចប៊ូតុងមួយ អ្នកបញ្ចូលគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អ្នក – មិនគិតថាវាស្មុគស្មាញប៉ុនណានេះទេ – វានឹងចូលទៅក្នុងកំណែភូមិសាស្ត្រដែលត្រឹមត្រូវឥតខ្ចោះនៅក្នុងទម្រង់ប្លង់នៃពិភពលោកពិតជាក់ស្តែងដែលអាចឱ្យយើងឃើញពីទិដ្ឋភាពគ្រប់ជ្រុង។ ឧទាហរណ៍ដូចជា អគារ បំពង់បង្ហូរប្រេង ឬបណ្តាញផ្លូវថ្នល់របស់អ្នកត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងទិដ្ឋភាពបង្ហាញជាក់ស្តែងដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហា និងដំណើរការរបស់វា ដែលអនុញ្ញាតឱ្យអ្នកស្វែងរកគ្រប់ប្លង់លម្អិត ចាប់ពីកំពូលនៃអគារខ្ពស់ៗរហូតដល់បណ្តាញក្រោមដី។ ហើយមើលឃើញគម្រោងប្លង់ជារូបផុសឡើងត្រដែតនៅនឹងកន្លែងចំពោះមុខ ដើម្បីឱ្យយើងមើលឃើញ និងងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។
លោក Jamie Cudden អ្នកគ្រប់គ្រងកម្មវិធីទីក្រុងឆ្លាត ជាមួយក្រុមប្រឹក្សាភិបាលទីក្រុង Dublin នៃប្រទេសអៀរឡង់បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់»។ គាត់បានមើលពីការបង្ហាញរបស់ Demchak ក្នុងកម្មវិធីប្រចាំឆ្នាំនៃ Year in Infrastructure and Going Digital Awards លើកទី២០នេះ ដែលជាព្រឹត្តិការណ៍បង្កើតឡើងដោយ Bentley គឺបានទាក់ទាញអ្នកជំនាញរាប់រយនាក់មកពីជុំវិញពិភពលោកដើម្បីទស្សនា និងសិក្សាស្វែងយល់។
លោក Cudden បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះសក្តានុពលនេះ សម្រាប់ទីក្រុងដូចជា Dublin”។ “បើនិយាយពីរបៀបដែលយើងអាចចូលរួមជាមួយប្រជាពលរដ្ឋរបស់យើង និងរបៀបដែលយើងអាចពិនិត្យមើលផែនការថ្មីសម្រាប់ទីក្រុង វានឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងផែនការទីក្រុង”។
លោក Demchak ក៏បង្ហាញសេចក្តីរំភើបដូចគ្នាចំពោះបច្ចេកវិទ្យា។ គាត់បាននិយាយថា “យើងបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបង្ហាញគំរូប្លង់តាមពេលវេលាពិតប្រាកដចុងក្រោយបំផុតតាមរយៈកម្មវិធី ដូចជា Unreal Engine ជាមួយនឹងថាមពលនៃឌីជីថលភ្លោះ និងទិន្នន័យភូមិសាស្ត្រ ដែលវាងាយក្នុងការបង្កើតគំហើញណាមួយប្រកបថាមពលខ្លាំង និងងាយស្រួលប្រើ” គាត់បានបន្ថែម។ “ប្រជាជននឹងកាន់តែទុកចិត្តនៅពេលដែលពួកគេដឹងថា ពួកគេអាចសម្រេចបានអ្វីខ្លះដោយគ្រាន់តែចុចពីរបីប៊ូតុងដើម្បីបង្ហាញលទ្ធផល។”
រូបមន្តសម្ងាត់
រូបថត Bentley Systems៖ អ្នកចូលរួមទទួលបានបទពិសោធន៍វីដេអូដ៏ជក់ចិត្តមួយនៅក្នុងការតាំងពិព័រណ៍ iLab ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ 2024 Year in Infrastructure ក្នុងទីក្រុង Vancouver
លោក Demchak និងក្រុមការងាររបស់គាត់នៅ Bentley’s Innovation Lab ឬ iLab បានបង្ហាញដំណោះស្រាយថ្មីនេះនៅដើមខែតុលា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ 2024 Year in Infrastructure and Going Digital Awards នៅ Vancouver ប្រទេសកាណាដា។ បច្ចេកវិទ្យានេះបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ដែលចូលប្រើដំបូង និងអាចចុះឈ្មោះពីពេលនេះ ហើយរំពឹងថានឹងអាចដាក់ឱ្យដំណើរការនៅឆ្នាំ 2025។ អ្នកដែលប្រើប្រាស់ឌីជីថលភ្លោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការលើ iTwin Platform របស់ Bentley នឹងអាចប្រើប្រាស់បច្ចេកវិទ្យានេះបាន មិនថាកម្មវិធីដែលបានជាវប្រើបានសម្រាប់ការរចនាអគារ នគរូបនីយកម្មទីក្រុង បណ្តាញផ្លូវថ្នល់ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា HS2 ដែលជាបណ្តាញផ្លូវរថភ្លើងល្បឿនលឿននៅចក្រភពអង់គ្លេស។
រូបមន្តសម្ងាត់នេះ គឺជាដំណោះស្រាយដែលបានពីការទិញយកសិទ្ធិរបស់ Bentley Systems ពី Cesium ដែលជាក្រុមហ៊ុនផលិតរូប 3D geospatial និងភាពជាដៃគូថ្មីរបស់ Bentley Systems ជាមួយ Google ។ ដោយការរួមបញ្ចូលរូបភាពបង្វិលក្នុងលំហ 3D របស់ Google ជាមួយម៉ាស៊ីន Unreal តាមរយៈ Cesium ដែលទាំងនេះ គឺជាដំណោះស្រាយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ លោក Demchak និយាយទាំងញញឹមថា “យើងទទួលបានរបស់ពីរយ៉ាងក្នុងពេលតែមួយ”។ “អ្នកប្រើប្រាស់អាចប្រើដំណោះស្រាយ ដោយចុចដើម្បីបើកផ្ទាំង Photorealistic 3D របស់ Google ហើយពួកគេអាចចាក់ផ្សាយតាមរយៈ Cesium ខណៈពេលដែលយើងក៏ប្រើ Cesium 3D Tiles ដើម្បីចាក់ផ្សាយក្នុងគំរូវិស្វកម្មដ៏ស្មុគស្មាញដែលវាទាញបញ្ចូលក្នុងទីតាំងភូមិសាស្ត្រយ៉ាងល្អឥតខ្ចោះលើផែនទី Google 3D ។”
ការប្រើប្រាស់វិធីសាស្រ្តទាញឬបង្វិលរូបភាពរបស់កម្មវិធី Cesium 3D នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iTwin បញ្ចូលការរចនារបស់ពួកគេទៅក្នុងបរិបទភូមិសាស្ត្រលើផែនទី Google ពិតប្រាកដ ដែលធ្វើឱ្យវាមានមុខងារ និងចំណុចគួរឱ្យទាក់ទាញ។ នៅទីក្រុង Vancouver អ្នកឈ្នះពានរង្វាន់ Bentley’s Going Digital Awards ពីរនាក់បានសាកល្បងបច្ចេកវិទ្យានេះ ដោយបង្ហោះគម្រោងរបស់ពួកគេ—ស្ពានឆ្លងកាត់ទន្លេ Mississippi ក្នុងសហរដ្ឋអាមេរិក និងគម្រោងផ្លូវដែកអគ្គិសនីក្នុងប្រទេសអង់គ្លេស—ចូលទៅក្នុងដំណោះស្រាយខាងលើនេះ។ លទ្ធផលបានទាក់ទាញចំណាប់អារម្មណ៍ពីហ្វូងមនុស្ស… oohs… aahs ។ លោក Yael Maguire នាយករងភូមិសាស្ត្រនៅ Google បាននិយាយថា ការបង្វិលរូប 3D “អាចផ្លាស់ប្តូរលំហូរការងារសម្រាប់ស្ថាបត្យករ វិស្វករ និងអ្នករៀបចំផែនការទីក្រុង ជាមួយការធ្វើឱ្យប្រសើរឡើងនូវរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងដំណើរការជាមួយទិន្នន័យកាន់តែប្រសើរជាងពេលមុនៗ។”
កម្មវិធី Bentley បានបង្កើតដំណោះស្រាយជាមួយនឹង កម្មវិធីអភិវឌ្ឍន៍ (SDK) ដែលឥឡូវនេះអាចរកបានដោយបើកចំហនៅលើ GitHub។ អ្នកអភិវឌ្ឍន៍អាចប្រើវាដើម្បីបង្កើតដំណោះស្រាយសម្រាប់តម្រូវការផ្ទាល់ខ្លួន។ លោក Demchak និយាយថា “អ្នកអភិវឌ្ឍន៍ អតិថិជន និងភ្នាក់ងារ អាចបង្កើតចំណុចប្រសព្វផ្ទាល់ខ្លួន ដើម្បីបង្កើតរឿងផ្ទាល់ខ្លួនរបស់ពួកគេ និងបង្ហាញខ្លឹមសារផ្ទាល់ខ្លួនតាមរបៀបផ្ទាល់ខ្លួន” ។
“អនាគតនៃឧស្សាហកម្មរបស់យើង”
លោក Balfour Beatty Vinci បានបង្ហាញគំរូដ៏ល្អមួយ។ ក្រុមហ៊ុនសេវាកម្មសំណង់ប្រើប្រាស់វេទិកា iTwin របស់ Bentley ហើយវិស្វកររបស់ខ្លួនបានប្រើប្រាស់ SDK ដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន – ប្រៀបដូចបក្សីហោះហើរឆ្លងកាត់ទីក្រុង Birmingham។ ម៉ូដែលនេះបង្ហាញពីផ្នែកផ្សេងៗនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន HS2 ជាមួយនឹងចលនាចរាចរណ៍ ព័ត៌មានទ្រព្យសកម្ម និងការរុករកជាអន្តរកម្ម។
រួមជាមួយនឹងការធ្វើឱ្យគម្រោងមើលទៅអស្ចារ្យ វាគឺជាការផ្លាស់ប្តូររបៀបនៃគម្រោងវិស្វកម្មដ៏ស្មុគស្មាញមកជាការគ្រប់គ្រងដ៏សាមញ្ញ។ លោក Jeffrey Campbell នាយកផ្នែក Virtual Planning នៃ Project Controls Cubed (PC3) មានលើកឡើងថា “ច្បាស់ណាស់… នេះគឺជាអនាគតនៃឧស្សាហកម្មរបស់យើង” ក្រុមហ៊ុនបានប្រើប្រាស់កម្មវិធីរបស់ Bentley ដើម្បីគ្រប់គ្រងការធ្វើឱ្យប្រសើរឡើង នៃគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ EchoWater នៅ Sacramento រដ្ឋ California ដែលមានតម្លៃ $1 ប៊ីលានដុល្លារ ដោយបានបញ្ចប់ក្នុងចំណាយថវិកាតិចជាង 400 លានដុល្លារក្រោមថវិកាគ្រោងទុក។ PC3 ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Bentley Systems លើការអភិវឌ្ឍន៍ដំណោះស្រាយផងដែរ។ លោក Campbell និង Demchak បានសហការ និងច្នៃប្រឌិតជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីស្វែងរកដំណោះស្រាយថ្មីនេះ។
លោក Campbell បានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីស្ថានភាពនៃដំណោះស្រាយ បានធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងគម្រោង។ គាត់គូសបញ្ជាក់ថា “ជាមួយនឹងដំណោះស្រាយនេះ យើងអាចធ្វើការសម្រេចចិត្តយ៉ាងមានប្រសិទ្ធិភាព មុនពេលបញ្ហាក្លាយជាការចំណាយ និងចំណេញពេលច្រើន”។ ឥឡូវនេះ PC3 កំពុងប្រើប្រាស់ការមើលឃើញកម្រិតខ្ពស់ថ្មីមួយរបស់ Bentley ដើម្បីគ្រប់គ្រងការសាងសង់រោងចក្រចម្រោះទឹក Bull Run ក្នុងតម្លៃ 500 លានដុល្លារនៅទីក្រុង Portland រដ្ឋ Oregon ដោយរួមបញ្ចូលនូវកម្មវិធីទាញ/បង្វិលរូបភាព Cesium 3D ក្នុងគុណភាពខ្ពស់នៃកម្រិត 20 ម៉ាយល៍ (32 គីឡូម៉ែត្រ) ជាមួយនឹងទិន្នន័យវិស្វកម្មយ៉ាងលម្អិត។ Campbell និយាយថា “ការមើលឃើញរួមបញ្ចូលគ្នានៃទិន្នន័យទាំងអស់ទៅជាឌីជីថលភ្លោះ គឺអាចប្រើប្រាស់បានមិនត្រឹមតែអ្នកជំនាញដូចជាខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធក្នុងគម្រោងទាំងអស់ផងដែរ – ហើយនោះគឺជាគន្លឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជំនាន់ថ្មី”។
ការផ្តោតលើបញ្ញាសប្បនិម្មិត AI
អ្នកគ្រប់រូបដែលប្រើ iTwin platform for infrastructure digital twins របស់ Bentley អាចប្រើដំណោះស្រាយដើម្បីស្វែងរក និងបង្ហាញការរចនារបស់ពួកគេនៅក្នុងពិភពពិត ជាមួយបរិស្ថានភូមិសាស្ត្រនៃមាត្រដ្ឋានត្រឹមត្រូវ។ លោក Demchak ដែលមានជំនាញខាងស្ថាបត្យកម្ម និងមានបទពិសោធន៍រចនាផលិតផល បានសង្កត់ធ្ងន់លើការប្រើប្រាស់ និងការរចនា។ ចំណុចគន្លឹះនៃបច្ចេកវិទ្យាថ្មីនេះ គឺធ្វើឱ្យវាអាចចូលប្រើបានសម្រាប់គ្រប់អ្នកជំនាញនៅទូទៅនៃឧស្សាហកម្ម ព្រមទាំងអ្នករៀបចំផែនការទីក្រុង និងអ្នកគ្រប់គ្រងសំណង់ រហូតដល់សាធារណៈជនពាក់ព័ន្ធគម្រោងផងដែរ។ លោក Demchak បានបន្ថែមថា “ក្រុមរបស់ខ្ញុំកំពុងរៀបចំការផ្ទេរបច្ចេកវិទ្យាដើម្បីផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ឱ្យទទួលបានការងារដែលមានគុណភាពខ្ពស់ ហើយយើងបានបង្កើតវាជាមួយនឹងដំណោះស្រាយថ្មីនេះ”។
បច្ចេកវិទ្យាថ្មីនេះត្រូវកំណត់ជាថាមវន្ត និងប្រាកដនិយមនាពេលអនាគត។ ជាឧទាហរណ៍ លក្ខណៈពិសេសដែលជំរុញដោយ AI ដូចជាគំរូទូទៅសម្រាប់ក្លែងធ្វើរូបគំរូនៃមនុស្ស និងយានជំនិះបញ្ចូលទៅក្នុងប្លង់រចនា ដើម្បីបង្កើតភាពជាក់ស្តែងនៃការមើលឃើញក្នុងប្លង់។ អ្នកប្រើក៏នឹងមានជម្រើសក្នុងការដាក់ទិន្នន័យ ឬឧបករណ៍ចាប់សញ្ញាពីអ៊ីនធឺណិតតាមពេលវេលាជាក់ស្តែង (IoT) ដូចជាល្បឿនខ្យល់ ទឹកភ្លៀង ឬរំហូរចរាចរណ៍—ដោយកាត់តម្រឹមឌីជីថលភ្លោះតាមតម្រូវការពិសេសរបស់ពួកគេ។ យើងរួមគ្នា កែលម្អ AI និងជម្រើសទិន្នន័យទាំងនេះ នោះវានឹងធ្វើឱ្យការមើលឃើញហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស៊ីជម្រៅ និងសំបូរទិន្នន័យជាងពេលមុនៗ។
ក្រុមហ៊ុន Bentley កំពុងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធដល់ការរស់នៅប្រចាំថ្ងៃតាមរបៀបដែលមិននឹកស្មានដល់ រួមបញ្ចូលគ្នាយ៉ាងរលូននូវទិន្នន័យ និងការពិតទៅក្នុងបរិយាកាសដែលមានវិញ្ញាណ និងអស្ចារ្យ។ ខណៈពេលដែលយើងគ្មានអ្វីអាចជំនួសវត្ថុពិតបានទាំងស្រុងនោះទេ តាមរយៈការបញ្ចូលគ្នានូវទិន្នន័យពេលវេលាជាក់ស្តែង ការមើលឃើញដ៏អស្ចារ្យ និងសមត្ថភាពដែលជំរុញដោយ AI នាពេលខាងមុខ ឧបករណ៍របស់ Bentley កំពុងកំណត់ឡើងវិញពីរបៀបដែលយើងធ្វើអន្តរកម្មជាមួយពិភពលោកដែលបានស្ថាបនា ប៉ុន្តែកុំអាលជឿជាក់លើពាក្យរបស់ខ្ញុំនិយាយនៅពេលនេះ – សូមជឿលើភ្នែករបស់អ្នក។
- Video Advertisement -