ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញផែនការចង់វិនិយោគសាងសង់ទីលានកីឡា Baseball ខ្នាតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា នៅស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។
ទីលាននេះ នឹងសាងសង់នៅលើផ្ទៃដី ប្រមាណ ៣ហិកតា ក្រោមទុនវិនិយោគប្រមាណ ៤០ម៉ឺនដុល្លារ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈឹម តារា អគ្គនាយកក្រុមហ៊ុន Homeland Real Estate និងជាប្រធានសមាគម Baseball កម្ពុជា។
លោក ឈឹម តារា បញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា នេះថា គម្រោងនេះនឹងចាប់ផ្ដើមការដ្ឋាននៅខែធ្នូឆ្នាំនេះ ដោយគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេម។
លោកបញ្ជាក់ថា គម្រោងវិនិយោគទីលាន Baseball នេះ នឹងចូលរួមចំណែកលើកកម្ពស់កីឡាប្រភេទនេះ ទេសចរណ៍ និងសេដ្ឋកិច្ច តាមរយៈការចូលទស្សនា និងប្រកួតកីឡានានា។
លើសពីនេះ លោកក៏បានអំពាវនាវឱ្យវិនិយោគិនផ្សេងទៀតមកចូលរួមលើលើគម្រោងប្រភេទផងដែរ។