នាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស

នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។

នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគ​ម​ន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]