ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា
ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) […]
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។
សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។
នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។