នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅកាត់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ។ ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងនូវពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះដែលបង្ហាញថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ដោយសង្កត់ធ្ងន់ថាការអះអាងទាំងនេះគ្មានមូលដ្ឋានទាល់តែសោះ។ សម្តេចបានមានប្រសាសន៍ថា “ការរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងជាសម្បត្តិរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងបម្រើប្រជាពលរដ្ឋ និងត្រូវបានអភិរក្សជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ។

ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ គ្រោងនឹងបិទប្រតិបត្តិការទាំងស្រុងនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។ ការផ្លាស់ប្តូរនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។​(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី

រាជរដ្ឋាភិ​បាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហ […]

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋា […]

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាប […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតន […]