និយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.)  ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។

យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប.  បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ ផាកពិន័យ១០០.០០០.០០០ រៀល និងទី២.ក្រុមហ៊ុនអាណាតា រេស៊ីដេន ឯ.ក មានឈ្មោះគម្រោង ANATA Residence ទីតាំងគម្រោងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ផាកពិន័យ១៥០.០០០.០០០ រៀល។

ន.អ.ប. បានឱ្យដឹងថា ក្រុមហ៊ុនទាំង២ខាងលើបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ កន្លងមក ន.អ.ប. បានចេញលិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់ក្រុមហ៊ុនទាំង២នេះ មិនទាន់បានបង់ប្រាក់ ផាកពិន័យនៅឡើយទេ។

ដូចនេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមឱ្យម្ចាស់ក្រុមហ៊ុនខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមបង់ប្រាក់ផាកពិន័យ ក្នុងរយៈពេល ១៥ ថ្ងៃយ៉ាងយូរ ដោយគិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។

យ៉ាងណាមិញ ក្នុងករណី នៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]