បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈចុងឆ្នាំនេះនឹងប្រកាសថែមខេត្តចំនួន ០៧ទៀត

គិតមកដល់ពេលនេះ កម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង ខណៈនៅចុងឆ្នាំ ២០២៤ខាងមុខនេះ រដ្ឋនឹងប្រកាសទទួលស្គាល់ខេត្តចំនួន ០៧បន្ថែមទៀត ដែលបញ្ចប់ការបន្ទោបង់ពាសវាល (ODF)។

នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាត្រៀមប្រកាស រាជធានី ខេត្ត ចំនួន ៧ទៀត ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ។ រាជធានី ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។

ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតតាមទីជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានខេត្ត ចំនួន ៦ហើយ ដែលបានសម្រេចបានទាំងស្រុងក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តទាំងនោះរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។

យ៉ាងណាមិញ ដើម្បីសម្រេចការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យនាយកដ្ឋានជំនាញរបស់ក្រសួង ត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ទាំង ២៥ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ រួមមាន៖ អណ្ដូងស្នប់អាហ្វ្រីដែវ ស្រះសហគមន៍ ស្ថានីយផលិតទឹកផឹកសហគមន៍ ពាងយក្ស អាងត្រងទឹកភ្លៀងលក្ខណៈគ្រួសារ អាងត្រងទឹកភ្លៀងសហគមន៍ ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយផលិតទឹកពីបរិយាកាស និងបង្គន់អនាម័យឱ្យបានច្បាស់លាស់ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]