បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង និងរោងចក្រ ១.០៣៤កន្លែង កំពុងដំណើរការ

មកទល់បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង ជាពិសេសក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក សុខ រស់ បានឱ្យដឹងថា ខេត្តស្វាយរៀងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣គឺ ប៉ូលឧស្សាហកម្ម និងទេសចរណ៍ ដែលលាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប ដល់ក្រុងបាវិត ខណៈផ្នែកខ្លះស្ថិតនៅក្នុងស្រុកចន្ទ្រា និងផ្នែកខ្លះទៀតស្ថិតក្នុងស្រុកកំពង់រោទិ៍។

ជាមួយគ្នានេះ លោកបន្តថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង, កាស៊ីណូ ២៨កន្លែង និងសណ្ឋាគារ ៤០ន្លែង។ លើសពីនេះ ខេត្តមួយនេះមាន ប៉ូលកសិ-ឧស្សាហកម្មដែលគ្របដណ្ដប់ស្រុកចំនួន ៣ គឺ ស្រុកស្វាយទាប ស្រុករំដួល និងស្រុករមាសហែក មានផ្ទៃដីប្រមាណ ៧.០៤២ហិកតា និងប៉ូលកសិកម្មគ្របដណ្តប់នៅតាមបណ្ដាក្រុង និងស្រុកទាំង៨ លើផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១៦៧.៥០០ហិកតា។

ដោយឡែក វិស័យធនាគារវិញ លោកបានបញ្ជាក់ថា ខេត្តស្វាយរៀង មានធនាគារកំពុងដំណើរការចំនួន ១៥ ស្មើនឹង ៥៤សាខា, ធនាគារឯកទេសមានចំនួន ០១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១០ ស្មើនឹង ២៣សាខា។តាមរយៈសិក្ខាសាលាខាងលើ រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្តេជ្ញាពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងខេត្ត ជាបន្តបន្ទាប់ ដោយមានការចូលរួមពីវិស័យឯកជន សំដៅឈានទៅជំរុញសកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មខេត្តឱ្យកាន់តែរស់រវើក។

ដោយសារខេត្តស្វាយរៀងបន្តអភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្លាយជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]