បច្ចុប្បន្ន ខេត្តត្បូងឃ្មុំមានក្រុមហ៊ុនវិនិយោគចំនួន ៣៦ ក្នុងនោះមាន ២ ជាក្រុមហ៊ុនរដ្ឋ

បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនវិនិយោគសរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះវិនិយោគរបស់រដ្ឋមានចំនួន ២ និងវិនិយោគឯកជនមានចំនួន ៣៤ក្រុមហ៊ុន។ នេះបើតាមឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងចំណោមក្រុហ៊ុនទាំងនោះ មាន​ក្រុមហ៊ុន​ចំនួន ១៨ ដែល​ផ្តោត​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម។ ការវិនិយោគទាំងនេះផ្តោតលើផលិតផលសំខាន់ៗដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី អំពៅ និងកៅស៊ូ ព្រមទាំងការកែច្នៃផ្លែឈើ ជាពិសេសចេក និងការដាំដុះម្រេច។ បន្ថែម​ពី​លើ​នេះ មាន​ក្រុមហ៊ុន​ចំនួន ៦ មាន​ជំនាញក្នុងការ​កែច្នៃ​ជ័រ​កៅស៊ូ ខណៈ​ក្រុមហ៊ុន ១ កំពុង​ធ្វើ​សកម្មភាព​រុករក​រ៉ែ។

ដោយឡែក ក្រុមហ៊ុនចំនួន១១ទៀត វិនិយោគលើវិស័យផ្សេងៗ ដូចជា៖ ផ្សារ សណ្ឋាគារ ទុយោកែច្នៃ ប្លាស្ទិក ថាមពល ចំណីសត្វ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបង្កើនការទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនចូលមកបណ្តាក់ទុនលើគ្រប់វិស័យក្នុងខេត្ត តាមរយៈយន្តការអនុគណៈកម្មការវិនិយោគខេត្ត ពង្រឹង និងពង្រីកផ្តល់សេវាវិនិយោគត្រឹមកម្រិតខេត្ត ប្រកបដោយការងាយស្រួល ឆាប់រហ័សសាមញ្ញ និងមានប្រសិទ្ធភាព រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់រីកចម្រើន ដើម្បីបង្កលក្ខណៈល្អសម្រាប់ការចរាចរណ៍ និងដឹកជញ្ជូនទំនិញ ពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មនានាពង្រីករក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ដោយសារខេត្តត្បូងឃ្មុំ បន្តអភិវឌ្ឍទិដ្ឋភាពវិនិយោគរបស់ខ្លួន វានឹងក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់អាជីវកម្មនៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]