បច្ចេកវិទ្យាទំនើបថ្មី ៣ ដែលជួយឱ្យព្រលានយន្តហោះមានប្រសិទ្ធភាពជាងមុន
ដំណោះស្រាយឌីជីថលកំពុងផ្លាស់ប្តូរគម្រោងអាកាសយានដ្ឋាននានាជុំវិញពិភពលោក ដោយជួយបង្កើនប្រសិទ្ធភាពលើការរចនា បន្ដវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធឱ្យវែងជាមុន ក៏ដូចជាពង្រឹងការគ្រប់គ្រង និងការថែទាំផងដែរ។
ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃអាកាសយានដ្ឋានល្បីៗចំនួន ៣ កន្លែងដែលបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley ។
អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើដំណោះស្រាយឌីជីថលក្នុងដំណាក់ការរចនា និងសាងសង់។ ដោយប្រើ Bentley OpenRoads Designer និង Bentley View ម្ចាស់គម្រោងអាចសម្រួលលើដំណើរការគំរូរប្លង់ និងកាត់បន្ថយការកែប្រែសំណង់តាមក្រោយ បានយ៉ាងច្រើន។
យុទ្ធសាស្ត្រទាំងនេះបានជួយបង្កើនផលិតភាពជាង 15% និងកាត់បន្ថយកំហុសក្នុងការរចនា 2% ។ ដោយប្រើកម្មវិធីនេះ ម្ចាស់គម្រោងអាចដឹងបានដោយច្បាស់ថាត្រូវកែចំណុចណាខ្លះ ដោយការបង្កើតគំរូការសាងសង់ដូចពិតជាក់ស្ដែង មុនចាប់ផ្ដើមការសាងសង់ពិតៗ។
កម្មវីធីនេះនឹងជួយស្កេនចាប់បញ្ហាដែលអាចនឹងកើតមានបានដោយរហ័ស ហើយត្រូវចំណុច មុននឹងបញ្ហាកើតឡើងទៅទៀត ដូច្នេះពួកគេអាចបញ្ចៀសបញ្ហានោះបាន។ លើសពីនេះ ការដឹងពីបញ្ហាមុននេះ ក៏ជាការជួយលើកត្តាសុវត្ថិភាពក្នុងគម្រោងសំណង់ផងដែរ។
វិធីនេះក៏ធ្វើគុណភាពគម្រោងកាន់ប្រសើរ និងកាត់បន្ថយការចំណាយ ពិេសសលើការជួសជុលកំហុសសំណង់។ វាក៏នឹងធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់ព្រលានប្រសើរជាងមុនផងដែរ។
បច្ចេកវិទ្យាថ្មីមួយទៀត គឺគំរូសំណង់ 4D សម្រាប់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះស្មុគស្មាញ។ ឧទាហរណ៍ដូចជា ការសាងសង់ផ្លូវដើរថ្មើរជើងដែលវែងជាងគេបំផុតក្នុងពិភពលោកនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma Clark ប្រទេសអាមេរិក។
ដោយប្រើប្រាស់បច្ចេកវិទ្យា SYNCHRO 4D របស់ Bentley ម្ចាស់គម្រោងបានតភ្ជាប់កាលវិភាគ និងសកម្មភាពសាងសង់គម្រោងជាក់ស្ដែងរបស់ពួកគេ ដោយផ្ទាល់ទៅនឹងគំរូឌីជីថល 3D។
នេះបានន័យថា ការងារគ្រប់យ៉ាងដែលគ្រោងនឹងធ្វើលើគម្រោងជាក់ស្ដែង នឹងត្រូវបានសាកល្បងធ្វើនៅក្នុងគម្រោងគំរូបែបឌីជីថលដែលដូចពិតស្ទើរ ១០០ ភាគរយ សិន ពិសេសការសាកល្បងការងារដែលពិបាកខ្លាំង។
ដូច្នេះ រាល់កំហុសគឺអាចមើលឃើញមុន និងកែប្រែបានបានដោយងាយស្រួល។ លើសពីនេះ ក្រោយមានការអនុវត្តជាក់ស្ដែង កម្មវិធីក៏នឹងបញ្ជូនទិន្នន័យនោះទៅគម្រោងគំរូបែបឌីជីថល វិញ ដើម្បីឱ្យម្ចាស់គម្រោងងាយគ្រប់គ្រង។ នេះក៏ធ្វើឱ្យគម្រោងសាងសង់មានសុវត្ថិភាព ឆ្លាតវៃ និងមានប្រសិទ្ធភាពជាងមុនផងដែរ។
ឧទាហរណ៍មួយទៀតគឺ ក្រុមរចនាអាកាសយានដ្ឋានរបស់ទីក្រុងស៊ីដនី បានប្រើកម្មវិធី iTwin របស់ Bentley ដើម្បីគូរផែនទីមូលដ្ឋានគ្រឹះដ៏ឆ្លាតវៃ។ កម្មវិធីនេះផ្ទុកទិន្នន័យគ្រប់យ៉ាងរបស់អាកាសយានដ្ឋាន។ ម្ចាស់គម្រោងអាចគ្រប់គ្រង និងមើលឃើញបញ្ហាទាំងអស់របស់អាកាសយានដ្ឋានពិតៗ ដោយមិនចាំបាច់ចំណាយមនុស្សដើរជុំវិញបរិវេណអាកាសយានដ្ឋានដើម្បីត្រួតពិនិត្យនោះទេ។
កម្មវីធីនេះនឹងស្កេន ហើយបង្ហាញនូវបញ្ហាភ្លាម ហើយក៏ជួយផ្ដល់ដំណាះស្រាយផងដែរ។ ការធ្វើបែបនេះ ក្រុមហ៊ុនអាកាសយានដ្ឋានបានសម្រួលលំហូរការងារ ធ្វើអោយប្រសើរឡើងនូវភាពស៊ីសង្វាក់គ្នានៃទិន្នន័យ និងសន្សំពេលវេលា និងថវិកាផងដែរ។
ទាំងនេះជាបច្ចេកវិទ្យាថ្មីៗ ដែលគួរតែអនុវត្តនៅកម្ពុជាផងដែរ។
- Video Advertisement -