បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ្ធភាព និងគ្មានហានិភ័យ

ឧស្សាហកម្មដឹកជញ្ជូនត្រូវបានផ្តោតកាន់តែខ្លាំងឡើងលើការលើកកម្ពស់និរន្តរភាពតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អ្នកដឹកនាំឧស្សាហកម្មកំពុងទទួលយកវិធីសាស្រ្តគ្រប់គ្រងគម្រោងតាមរយៈលំហូរការងារឌីជីថល។ ដំណោះស្រាយរៀបចំផែនការសាងសង់ផ្លូវដែករបស់ Bentley បានផ្លាស់ប្តូរឯកសារការងារក្នុងទម្រង់ PDFs បែបប្រពៃណីទៅជាលំហូរការងារផ្អែកលើគំរូ 3D និង 4D រួមបញ្ចូលគ្នា រវាងប្លង់ និងរបៀបការងារសាងសង់យ៉ាងរលូន ព្រមទាំងជួយសម្រួលដល់ការសិក្សាដេញថ្លៃគម្រោង និងការធ្វើផែនការប្រសើរឡើង។

យោងតាមលោក Graham Bleakley វិស្វករបច្ចេកទេសនៅ Costain Group PLC “ការបង្កើតជារូបភាពចលនាពិតនៃគម្រោងជា 3D និង 4D គឺអនុញ្ញាតឱ្យយើងយល់ពីអ្វីដែលយើងមានបំណងសាងសង់មុនពេលការសាងសង់ពិតប្រាកដចាប់ផ្តើមដោយកាត់បន្ថយហានិភ័យបានជាអតិបរមា” ។

តាមរយៈការបង្កើតគំរូ និងបំលែងចេញជារូបភាព 4D ក្រុមការងារក្នុងគម្រោងអាចបង្កើនប្រសិទ្ធភាពផែនការ ប្រតិទិនការងារ និងធនធាន ដោយអាចមើលឃើញពីសក្តានុពលនៃផលប៉ះពាល់ដល់សហគមន៍ និងកាត់បន្ថយហានិភ័យ។ លោក Simon Beards ដែលជាអ្នករៀបចំផែនការជាន់ខ្ពស់នៅក្រុមហ៊ុន Laing O’Rourke បានកត់សម្គាល់ថា “វាហាក់ដូចជាផែនការរបស់យើងគឺមានដង្ហើមដកចេញចូលដូចជីវិតពិត និងធ្វើឱ្យការប្រមើមើលការងារចំពោះមុខកាន់តែងាយស្រួល ដែលរូបភាពមួយ បរិយាយបញ្ហាបានគ្រប់យ៉ាង។ គ្មាននរណាម្នាក់ចូលចិត្តមើលលើតារាង Gantt នោះទេ ហើយក៏មិនមានការអះអាងគ្រប់គ្រាន់ដូចការមើលក្នុងគម្រោងនិមិ្មតឌីជីថលនោះដែរ។”

ការពង្រឹងការធ្វើផែនការ និងការសម្របសម្រួលការសាងសង់ ជួយសម្រួលដល់ការទំនាក់ទំនងកាន់តែងាយស្រួល និងពន្លឿនការដោះស្រាយបញ្ហារវាងក្រុមគូសប្លង់ និងក្រុមសាងសង់។ លោក Dominic Wind អ្នករៀបចំផែនការ 4D នៅ BBVS JV បានគូសបញ្ជាក់ថា “វាផ្តល់នូវវេទិកាបង្រួបបង្រួមសម្រាប់ទិន្នន័យទាំងអស់ ដោយកាត់បន្ថយការចំណាយពេលវេលាលើការទាញយកទិន្នន័យ និងការពន្លឿនការសម្រេចចិត្ត។”

លោក Brian Evans អ្នកគ្រប់គ្រងផ្នែកដាក់ពង្រាយ BIM នៅ Systra បានបន្ថែមថា “ជានិមិត្តរូប វាអនុញ្ញាតឱ្យយើងកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពសម្រាប់គម្រោងសំណង់ធំៗ”។

នៅពេលដែលវិស័យដឹកជញ្ជូនបន្តពង្រីកកាន់តែច្រើន ការចែកចាយឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនលឿនរហ័ស និងសុវត្ថិភាពក្នុងគម្រោងផ្លូវដែក។ ដូចនេះហើយ ក្រុមការងារសាងសង់ និងប្រតិបត្តិការអាចធានាបានថា ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេឆ្លើយតបនឹងតម្រូវការរបស់សហគមន៍តាមស្តង់ដារខ្ពស់បំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]