បាក់សំណង់សាលាឆាន់នៅខេត្តសៀមរាមសម្លាប់មនុស្ស៣នាក់ និងជាច្រើននាក់រងរបួស

សំណង់សាលាឆាន់នៃវត្តប្រាសាទគោកចក ស្ថិតនៅក្នុងក្រុងសៀមរាប ដែលកំពុងសាងសង់ បានបាក់រលំកាលពីរសៀលថ្ងៃទី២ ខែធ្នូ បានធ្វើអោយមនុស្សជិត២០នាក់របួស។

សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា គិតត្រឹមមោង ៦លា្ងច យ៉ាងហោចណាស់មនុស្សចំនួន៣នាក់ ត្រូវបានគេរាយការណ៍បានស្លាប់ នៅក្នុងហេតុការណ៍បាក់អគារ។

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។

ប៉ូលីស បញ្ចាក់ថា ជនរងគ្រោះ ត្រូវបានគេរាយការណ៍ថា គឺជាអ្នកភូមិរស់នៅសង្កាត់គោកចក ក្រុងសៀមរាប ខណៈដែលការងារជួយសង្រ្គោះកំពុងបន្ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]