ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សាធារណរដ្ឋបារាំងបានព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍភ្នំពេញទៅជាទីក្រុងទំនើប នេះបើយោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨មន្រ្តីជាន់ខ្ពស់របស់ទីក្រុងប៉ារីសប្រទេសបារាំងបានឯកភាពជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍នានានៅទីក្រុងភ្នំពេញតាមការស្នើសុំរបស់ប្រទេសកម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា ក្នុងជំនួបរវាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ភាគីកម្ពុជានិងបារាំងបានព្រមព្រៀងទៅលើកិច្ចសហការក្នុងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យក្លាយជាទីក្រុងបៃតងទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។
បន្ថែមជាងនេះទៅទៀត រដ្ឋបាលបារាំងក៏បានយល់ព្រមជួយដល់រាជធានីភ្នំពេញតាមរយៈការបញ្ជូនអ្នកជំនាញការមកផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិសផងដែរ។
