បើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក លូ៥

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយ៍បូមទឹកលូ៥ នេះសាងសង់ក្រោមថវិការបស់រដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីជួយដោះស្រាយលើបញ្ហាទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀងជាង ១.០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ស្ថានីយ៍បូមទឹកថ្មីមួយនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨.៨០០ម៉ែត្រគូបក្នុង១ម៉ោង។

បើតាមប្រសាសន៍របស់ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការសាងសង់ស្ថានីយ៍បូមទឹក លូ៥ នេះនឹងបញ្ចប់ក្នុងរយៈពេលពី ៥ ទៅ ៦ ខែខាងមុខនេះ។ រយៈពេលនេះគឺស្របទៅនឹងការមកដល់នៃរដូវវស្សាតែម្ដង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]