ប្រជាជនកម្ពុជាភាគច្រើនបានយល់ច្រឡំលើការប្រើប្រាស់ពាក្យ ស័ង្កសី ប័ង្កសី និងអៀងប៉ាន់
ជាមួយនឹងអាយុកាលដ៏យូឡុងនិងភាពសម្បូរបែបនៃពាក្យពេជន៍ក្នុងភាសារខ្មែរ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានប្រើពាក្យខុសៗគា្នសម្រាប់សម្គាល់អ្វីមួយដែលមានន័យដូចគ្នា ក៏ប៉ុន្តែ បើទោះបីជាបែបនេះក្តី បច្ចុប្បន្ន កម្ពុជាមានវចនានុក្រមគោលមួយគឺ វចនានុក្រមខ្មែរ សម្តេច ជួន ណាត ដែលប្រើសម្រាប់កំណត់និយមន័យនៃពាក្យទាំងឡាយណាដែលត្រឹមត្រូវទៅតាមអក្សសាស្ត្រខ្មែរ ពោលគឹសម្រាប់ប្រើក្នុងភាសារសរសេរ។
ជាក់ស្តែង ប្រជាជនកម្ពុជាតែងតែប្រើភាសាគ្រៀមពោលគឺភាសារសម្រាប់និយាយខុសៗគ្នាទៅតាមតំបន់នីមួយៗ ឧទាហរណ៍ ដូចជាពាក្យ “ស័ង្កសី” ដែលតំបន់ខ្លះហៅថា ស័ង្កសី ខ្លះហៅថាប័ង្កសី និងខ្លះទៀត ហៅថា អៀងប៉ាន់។
ពាក្យទាំងបីនេះគឺសំដៅទៅលើផលិតផលមួយដែលភាគច្រើនគេយកមកប្រក់ដំបូលផ្ទះ ជញ្ជាំង ។ល។ សំណួរសួរថា តើពាក្យមួយណាដែលត្រឹមត្រូវក្នុងភាសាខ្មែរ?
បើអ្នកស្វែងរកពាក្យទាំងបីនេះក្នុងវចនានុក្រុមសម្តេច ជួន ណាត អ្នកអាចរកឃើញតែពាក្យស័ង្កសីមួយប៉ុណ្ណោះ ដែលមានន័យសេចក្តីដូចតទៅ៖ ស័ង្កសី ជានាមសព្ទ(បារ. ហ្ស័ង្ក Zinc មកពីពាក្យ អល្លឺម៉ង់ដ៍) លោហធាតុសុទ្ធមួយប្រភេទ សម្បុរសដូចសំណសាច់រឹង ប្រើបានច្រើនបែប។
ជាការពិតស័ង្កសីគ្រាន់តែជាសារធាតុផ្សំមួយប៉ុណ្ណោះក្នុងផលិតផលស័ង្កសី ដែលផ្សំឡើងពីដែក និងស័ង្កសីតែក៏មានផលិតផលស័ង្កសីខ្លះបានបូកបញ្ចូលអាលុយមីញ៉ូមថែមទៀតដើម្បីឲ្យផលិតផលស័ង្កសីមានគុណភាពខ្ពស់ និងការពារច្រែះធ្លុះបានយូរជាងគេ។ ឧទាហរណ៍ជាក់ស្តែងដូចជាផលិតផលស័ង្កសី ISI PALM ដែលបានស្រោបបរិមាណស័ង្កសីច្រើនរហូតដល់ទៅ ៥៥ ភាគរយ និងស្រោបអាលុយមីញ៉ូមថែមពីលើនោះ ៤៥ ភាគរយ ទៀត ដើម្បីឲ្យផលិតផលស័ង្កសីកាន់តែមានគុណភាពខ្ពស់។


