ប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា

គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង និងលោក Ghazi Masmoudi នាយកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៅកំពង់ផែ Abu Dhabi ដែលបានកត់សម្គាល់ថា ជំនួបលើកនេះ គឺជាជំហានដ៏សំខាន់មួយនេះឆ្ពោះទៅរកភាពជាដៃគូដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភ័ស្តុភាររបស់កម្ពុជា។

គណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងផ្លូវដែក ផ្លូវទឹក និងឃ្លាំងស្តុកទំនិញ។ ការចូលរួមនេះស្របតាមផែនការមេដឹកជញ្ជូនដ៏ទូលំទូលាយប្រកបដោយមហិច្ឆិតារបស់កម្ពុជា ដែលរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនច្រើនប្រភេទ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាស ទៅក្នុងយុទ្ធសាស្ត្រដ៏ស្អិតរមួតមួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ប្រទេសជាតិឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៧៤ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ កម្ពុជានឹងត្រូវការទុនវិនិយោគប្រមាណ ៣៦,៧ ពាន់លានដុល្លារ។ (Read more)

កិច្ចពិភាក្សាលើកនេះ បង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើវិធីសាស្រ្តសហការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងវិវត្តរបស់ប្រទេស ស្របពេលដែលជំរុញកំណើនសេដ្ឋកិច្ច។

នៅពេលដែលកាលបរិច្ឆេទកំណត់ឆ្នាំ ២០៣៣ ខិតជិតមកដល់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កម្ពុជានៅតែបន្តស្វែងរកភាពជាដៃគូអន្តរជាតិ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]