ប្រធានាធិបតីចិនផ្ដល់ជំនួយឥតសំណងជាង៤៤លានដុល្លារសម្រាប់គម្រោងផ្លូវដែកកម្ពុជា

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា។

បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា”។

លោកប្រធានាធិបតីចិនក៏បានប្រកាសឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងជំនួបដែលបានចំណាយពេលប្រមាណជាងម៉ោង មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កំពុងសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨២គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ (អានបន្ថែម )

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមហ៊ុនចិន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ខ្សែ ក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនា […]

ប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត

ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី R […]

បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ […]

វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា

នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស […]

ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី

ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ […]

បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥

ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន […]