ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ ក្រោយពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងត្រូវបានចុះហត្ថលេខារួចរាល់។
គម្រោងនេះ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA នឹងមានការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
តាមការបញ្ជាក់របស់ JICA កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងខាងលើ គឺត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក Yuichi Sugano ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។
គម្រោងខាងលើនេះមានទិសដៅចម្រោះ ទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពង់បង្ហូរ ទឹកកខ្វក់ដែលមានប្រវែងសរុប ២.០០០ម៉ែត្រ មុខកាត់ ៥០០មម ភ្ជាប់ពីស្ថានីយបូមទឹកកខ្វក់បឹងត្របែក ដែលការសាងសង់នឹងប្រើរយៈពេលប្រមាណជា ៣២ខែ។
ស្របពេលដែលបញ្ជាក់ថានេះគឺជាគម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងរបស់ខ្លួននៅភ្នំពេញ JICA ក៏បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការ និងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផង ដែរ។
កិច្ចព្រមព្រៀងនេះធ្វើឡើង ក្រោយពេលអាជ្ញាធរកាលពីខែមេសាកន្លងទៅនេះ បានធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់ ដែលនឹងត្រូវការដីប្រមាណជា ១៦ហិកតាសម្រាប់សាងសង់។ (អានបន្ថែម)