ផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា

គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។

នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។

កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម)

ដោយឡែក គម្រោងផែទេសចរណ៍កោះទន្សាយថ្មីដែលស្ថិតនៅកោះផ្ទាល់នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។

លទ្ធកម្មដេញថ្លៃនៃគម្រោងផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយសម្រេចប្រគល់សិទ្ធម៉ៅសំណង់ជូនក្រុមហ៊ុនវិមានជ័យគ្រុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]