ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងផែនការបានដាក់សំណើផែនការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ ដែលនឹងត្រូវដាក់ឆ្លងរដ្ឋាភិបាលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះ។
ផែនការដែលបានដាក់ស្នើខាងលើនេះ គឺមានន័យថា កម្ពុជានឹងត្រូវការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦០៨ គម្រោងក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ១៤ ខែ សីហា រួចមក ផែនការថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ។
«ផែនការដែលត្រូវបានស្នើ រំពឹងថា នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ»ឯកឧត្តម ឯក ថា បានប្រាប់ AKP យ៉ាងដូច្នេះ។
យោងតាមប្រភពដដែល ថវិកាវិនិយោគទាំងនេះ គឺសម្រាប់វិស័យសេដ្ឋកិច្ចចំនួន ៩៤៣.៩ លានដុល្លារអាមេរិក វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧.៧៩ ពាន់លានដុល្លារអាមេរិក វិស័យហិរញ្ញវត្ថុចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក និងវិស័យផ្សេងទៀតដូចជា សេវាកម្មនឹងត្រូវចំណាយថវិកាចំនួន ១.០១ ពាន់លានដុល្លារអាមេរិក។
បន្ថែមជាងនេះទៅទៀត ក្នុងចំណោមគម្រោងទាំង ៦០៨ គម្រោងនេះ គម្រោងចំនួន ១៧១ គម្រោងគឺបាននិងកំពុងអនុវត្តហើយត្រូវការថវិកាជាង ៧.៥៣ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ខណៈគម្រោងចំនួន ៤៣៧ គម្រោងទៀតនឹងត្រូវការថវិកាប្រមាណជា ៦.៩៥ ពាន់លានដុល្លារអាមេរិក។