ផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត

បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។

យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។  ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។

សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។ គម្រោងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក  ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង​គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ50ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ៣នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ ០១៥ ៩០ ៦៧ ៨៩ , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]