ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ គឺតភ្ជាប់រវាងសំឡូតនៃខេត្តបាត់ដំបងទៅកោះកុង នៅក្នុងកំឡុងខែមីនាខាងមុខនេះ ក្រោយពីធ្វើការសិក្សាជាច្រើនខែ។
សម្តេច ហ៊ុន សែន បានឱ្យដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។
បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។
ទាក់ទងនឹងផ្លូវមួយខ្សែរនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ « អ្នកនៅបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន មិនចាំបាច់ធ្វើដំណើរកាត់តាមទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មីមួយខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តងគឺចំណេញចំងាយផ្លូវលើសពី ១០០ គីឡូម៉ែត ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋ។»
គួរបញ្ជាក់ផងដែរថា ផ្លូវនេះនឹងសាងសង់ក្រោមឥណទានពីប្រទេសចិន ដែលប៉ុន្មានខែចុងក្រោយនេះ ក្រុមការងារអន្តរក្រសួងបាននិងកំពុងពន្លឿនការសិក្សាផលប៉ះពាល់នៃគម្រោងយ៉ាងមមារញឹក មុននឹងសម្រេចបើកការដា្ឋន។ (អានបន្ថែម)

