ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

សម្ព័ន្ធអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី គ្រោងនឹងដំណើរការសាងសង់ផ្លូវដែករវាងប្រទេសវៀតណាម និង ឡាវនៅឆ្នាំ ២០២១ ដែលគ្រោងនឹងចាយទុនប្រមាណ ១,៩ ប៊ីលានដុល្លារអាមេរិក។
ក្រុមហ៊ុនអេឡិចត្រូនិក Len Industri ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី និង ក្រុមហ៊ុនម៉ៅការ Waskita Karya បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HT Construction របស់វៀតណាម និង ក្រុមហ៊ុន PetroTrade របស់ឡាវដើម្បីសាងសង់ផ្លូវដែកនេះ។
នៅក្នុងកិច្ចពិភាក្សាលើកដំបូងកាលពីឆ្នាំ ២០១៧ បានកំណត់ថាការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ និង បញ្ចប់នៅឆ្នាំ ២០២៤ ហើយរថភ្លើងអាចនឹងរត់បានល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង រវាងក្រុងថាក់ហេក (Thakhek) ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ រហូតដល់កំពង់ផែវង់អាង (Vung Ang) ក្នុងខេត្តហាទិញ (Ha Tinh) នៅភូមិភាគកណ្ដាលនៃប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ វៀតណាម និង ឡាវក៏គ្រោងនឹងសាងសង់ខ្សែរថភ្លើងចម្ងាយ ៥៥៥ គីឡូម៉ែត្រពីទីក្រុងវៀងចន្ទន៍ ដល់ វង់អាង ខណៈដែលចិនក៏កំពុងសាងសង់រថភ្លើងមួយខ្សែតម្លៃ ៧ពាន់លានដុល្លារតភ្ជាប់ពីទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន ភ្ជាប់ទៅកាន់ទីក្រុងវៀងចន្ទន៍៕